ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្តតាក់សុី បណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

    ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់​ និងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ​ ក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកពីរថយន្តតាក់សុី WOW NOW ចំពីក្រោយយ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នឡពេលកើតហេតុគេឃើញរថយន្តតាក់ស៊ី WOW NOWពណ៌សគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CF-5835 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ 60 ម៉ែត្រទិសដៅពីលិចទៅកើតលុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុគល់ស្ពានមរតកតេជោស្រាប់តែគេឃើញមានម៉ូតូម៉ាក(កាហ្វេ)ពណ៌ខ្មៅមួយគ្រឿងគ្មានស្លាកលេខ ជិះដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាតាមបណ្ដោយផ្លូវ 60 ម៉ែត្រពីលិចទៅកើតក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តតាក់សុី WOW NOWយ៉ាងពេញទំហឹងបណ្ដាលឡើយបុរសជនរងគ្រោះជាម្ចាស់ម៉ូតូប៉ើងគល់ជាបលើដំបូលរថយន្ត រងរបួសធ្ងន់ ភ្លាមនោះក៏មានប្រជាពលរដ្ឋជួយលើកជនរងគ្រោះមកក្រោមវិញហើយទាក់ទងទៅរថយន្តសាមុយអោយមកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់ភ្លាមៗរីឯតៃកុងរថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកាត់ហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖