ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកLEXUS LX470 ពាក់ ផ្លាក លេខ ខេមរភូមិន្ទ មួយគ្រឿងបើកទៅបុករថយន្តដឹកគ្រឿងចក្រពីក្រោយ​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកLEXUS LX470 មួយគ្រឿងបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តដឹកគ្រឿងចក្រពីក្រោយបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវ ទ្រុងមាន់ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តដឹកគ្រឿងចក្រមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3H-0089 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវទ្រុងមាន់ទិសដៅពីជើងទៅត្បូងលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកLEXUS LX470 ពណ៌ខ្មៅពាក់ ផ្លាកលេខ ខេមរភូមិន្ទ ០២ 2-8367 បើកបរដោយបុរសម្នាក់ធ្វើដំណើតមកពីក្រោយស្របគ្នាពីជើងទៅត្បូងក្បូងក្នុងល្បឿនលឿមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តដឹកគ្រឿងចក្រយ៉ាងពេញទំហឹងរងាការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាដោយយករថយន្តទៅជួសជុលរៀងៗខ្លួនបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖