ខេត្តបន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្ថិតនៅក្នុងស្រុកម៉ាឡៃកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ខណៈដំណើរឆ្ពោះទៅកាន់ខេត្តប៉ៃលិន ។
សម្តេចបានថ្លែងថា៖ « ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ។ ដំណើរបស់ខ្ញុំឆ្ពោះទៅកាន់ខេត្តប៉ៃលិន ដែលនឹងត្រូវធ្វើដំណើរឆ្លងកាត់ស្រុកកំរៀង ស្រុកសំពៅលូនស្រុកភ្នំព្រឹកនៃខេត្តបាត់ដំបង តាមផ្លូវជាតិលេខ៥៩ (ដែលភ្ជាប់ពីផ្លូវជាតិលេខ៥មកប៉ៃលិនមានចំងាយជាយ២០០គម។រូបថតដែលខ្ញុំបានថតនេះ គឺនៅលើផ្លូវលេខ៥៩ ពេលព្រឹកនៅលើទឹកដីម៉ាឡៃ។ គោលដៅប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍ក្រោមនយោបាយ ឈ្នះ -ឈ្នះ បាន និងកំពុងក្លាយជាការពិតហើយ។
តំបន់ទាំងនេះហើយដែលខ្ញុំ និងសហការីបានយកជីវិតដូរយកសន្តិភាពបន្ទាប់ពីអ៊ុនតាក់ (UNTAC) ដកចេញដោយបន្សល់ទុកឱ្យកម្ពុជាមួយមានតំបន់ត្រូតត្រា២ និងបន្តសង្គ្រាមមិនឈប់ឈរ។
សូមអរគុណបងប្អូនជនរួមជាតិដែលបានគាំទ្រនយោបាយ ឈ្នះ-ឈ្នះ និងបានរួមដំណើរជាមួយខ្ញុំក្នុងការថែរក្សាសន្តិភាពនិ ងការអភិវឌ្ឍកន្លងមក» ៕