ខេត្តកណ្តាល៖ សេចក្តីបំភ្លឺព័ត៌មាន ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត កណ្តាល មានកិត្តិយសសូមជម្រាប ជូនសាធារណជនមេត្តាជ្រាប ថ្មីនេះៗបណ្តាញសង្គម ចុះផ្សព្វផ្សាយជា បន្តបន្ទាប់វីដេអូ (បង្កឡើងករណីហិង្សាដោយ ចេតនានិងធ្វើឲ្យខូចខាតដោយចេតនាក្មេងទំនើង) ចំណុចក្រោយសាលារៀនសុវណ្ណភូមិ ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាកម្លាំងជំនាញក្រុង សហការជាមួយកម្លាំងជំនាញខេត្ត ស្រាវជ្រាវឈានដល់បង្រ្កាបឃាត់ខ្លួនជនសង្ស័យខាងលើបានចំនួន០៣នាក់ ៖
ករណី ហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយ ចេតនា(បង្កឡើងដោយក្មេងទំនើង) កើតហេតុ: ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៩និង០០នាទី។ ចំណុច៖ក្រោយសាលារៀនសុវណ្ណភូមិ ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់៖ ឈ្មោះ ថា ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ នៅផ្ទះ។
ជនសង្ស័យចំនួន០៦នាក់៖ ១-ឈ្មោះ ឃុន ខុនគីមូន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ(ឃាត់ខ្លួន)។ ជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោម(-)។ ២-ឈ្មោះ បែន ចេស្តា ហៅនាថ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាងួនសង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមុខរបរ សិស្ស (ឃាត់ខ្លួន)។ ជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោម(-)។ ៣-ឈ្មោះ ង្វៀង យ៉ាំងលឿង ហៅជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស (ឃាត់ខ្លួន)។ ជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោម(-)។ ៤-ឈ្មោះ ចាន់ សុវណ្ណបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស (គេចខ្លួន)។ ៥-ឈ្មោះគី ប៊ុនដារ៉ា ហៅ បុត្រ ហៅហ៊ុប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរ កម្មកររោងចក្រ (គេចខ្លួន)។ ៦-ឈ្មោះនុត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ (គេចខ្លួន)។
វត្ថុតាងចាប់យក៖ ១-កាប់បិតផ្គាក់ផ្លែ ដែកដងឬស្សី០១ (របស់ជនសង្ស័យ)។ ២-ម៉ូតូ០១គ្រឿងម៉ាកSUZUKI NEX ពណ៌សលាយក្រហមពាក់ផ្លាកលេខ កណ្តាល1LP-3193(របស់ជនសង្ស័យ)។ សម្ភារខូចខាត៖ ម៉ូតូ០១គ្រឿងម៉ាក់SUZUKI NEX2 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AD -9823 (បែកក្បាល និងកុងទ័រព្រមទាំង ចង្កៀងស្តុបខាងក្រោយ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ប្រើអំពើហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ទៅលើជនរងគ្រោះ ប្រាកដមែន ពីព្រោះខឹងជនរងគ្រោះ ធ្លាប់ប្រើអំពើហិង្សា ព្រួតវាយទៅលើជនសង្ស័យឈ្មោះ ឃុន ខុនគីមូន បណ្តាលឲ្យមានរបួសស្នាមត្រង់គុម្ពត្រចៀកខាងស្តាំ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ម៉ោង១២និង០០នាទីយប់ ចំណុចមុខហ្សេនដូក្រុងតាខ្មៅ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ កម្លាំងជំនាញកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច