ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់នៅទំនប់ម្កាក់ក្នុងស្រុកជីក្រែង

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៧ និង៥០នាទី មានករណីក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត ហេតុការណ៍នេះកើតឡើងនៅទំនប់ម្កាក់ ក្នុងភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា ទំនប់ម្កាក់គឺជាកន្លែងទេសចរណ៍កំសាន្តដែលមានប្រជាពលរដ្ឋជាច្រើននាំគ្នាទៅលេងទឹកនៅទីនោះជារាងរាល់ថ្ងៃ ដូចសព្វមួយដងតែនៅថ្ងៃកើតហេតុមានក្មេងប្រុសស្រីជាច្រើនបាននាំមិត្តភិក្តទៅលេងទឹកនៅទំបន់ម្កាប់នេះមិនតិចជាង១០០នាក់ឡើងនោះទេ តែក្មេងប្រុសដែលស្លាប់នោះមានឈ្មោះ វីត រ៉េត អាយុ១៨ឆ្នាំ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប បានលងទឹកស្លាប់បន្ទាប់ពីលេងទឹកបាន១សន្ទុះត្រូវបានតឹកហូររសាត់ផុតពីចំណោមហ្វូងមនុស្ស ទើបបណ្ដាលអោយលង់ស្លាប់ ដោយមូលហេតុមិនចេះហែលទឹក។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបានចុះទៅកន្លែងកើតហេតុ និងបានជួយរុករកជនរងគ្រោះតែរកមិនឃើញអស់រយៈពេលមួយយប់ រហូតដល់វេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាល និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋបានប្រើប្រាស់ទូកបន្តរក ក៏ប្រទះឃើញសាកសពអណ្ដែតនៅលើផ្ទៃទឹក បន្ទាប់ពីសមត្ថកិច្ចនគរបាលធ្វើកុសលវិច្ច័យនិងធ្វើកំណតហេតុរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី

s ds dwe


ចែករំលែក៖