ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន២២០គ្រួសារ មកពីសង្កាត់ទាំង៣នៅខណ្ឌព្រែកព្នៅ បានទទួលអំណោយ កុងទរ័ទឹក និងសម្ភារៈមួយចំនួនទៀត របស់សម្តេចព្រះវ័នរ័ត្នណយ ច្រឹក សង្ឍនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងមន្ត្រីសាលាខណ្ឌ សាលាសង្កាត់ជាច្រើននាក់ទៀតផងដែរ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅក្នុងវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ដោយមើលឃើញពីការកង្វះខាតរបស់ប្រជាពលរដ្ឋ សង្កាត់សំរោង សង្កាត់ព្រែកព្នៅ សង្កាត់ពញ្ញាពន់ សម្តេចព្រះវ័នរ័ត្នណយ ច្រឹក បានចែកអំណោយជាកុងទឺទឹក និងសម្ភារៈមួយចំនួនទៀត ដែលជាប្រធានក្រុមហ៊ុនទឹកស្អាតខណ្ឌព្រែកព្នៅ យកមកប្រគេនព្រះអង្គដើម្បីចែកជូនប្រជាពលរដ្ឋប្រើប្រាស់។
អំណោយទាំងនេះមានកុងទរ័ទឹក១២០គ្រឿង ក្នុង១គ្រឿងមានតម្លៃ៦០ដុល្លា អង្ក១បេ ទឹកត្រី១យួ មី១កេះ និងថវិការ១ម៉ឺនរៀល ។
ក្នុងឱកាសចែកអំណោយជូនប្រជាពលរដ្ឋទាំ២២០គ្រូសារនោះ លោកយិន អ៊ីម ចៅសង្កាត់សំរោងបានបានលើកឡើងថា ចាប់ពីថ្ងៃនេះពេលនេះទៅ យើងត្រូវចូលរួមលប់បំបាត់ ភាពក្រីក្រ និងភាពល្ងង់ខ្លៅជាមួយគ្នា ដោយប្រជាពលរដ្ឋទាំងអស់ ត្រូវប្រើប្រាស់ទឹកស្អាតនិងបញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់គ្នា ដើម្បីអភិវឌ្ឍប្រទេសជាតិយើង អោយបានរុងរឿងជាលំដាប់ ។
ក្នុងនោះដែរលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ពុទ្ធចក្រនិងអាណាចក្រ គឺដើរទន្ទឹមគ្នា ហើយអាណាចក្រសូមថ្លែងអំណរអរព្រះគុណចំពោះពុទ្ធចក្រដែលបានចូលរូលរួមកសាង សមិទ្ធផលជាច្រើនពិសេសផ្លូវបេតុងក្នុងសង្កាត់សំរោងដែលបានដាក់សម្ភោធនាពេលកន្លងមក និងកុងទរ័ទឹក សម្ភារៈមួយចំនួនទៀតនាពេលនេះ ព្រោះបើតាមប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា មានទឹក មានភ្លើង មានផ្លូវគឺមានសង្ឃឹម។
លោកម៉ៅ បូរ៉ា បញ្ជាក់ថាបើបងប្អូនប្រជាពលរដ្ឋមានជីវភាពធូធា វត្តក៍រីកចំរើនទៅតាមនោះដែរ ។
ដោយឡែកសម្តេចព្រះវ័នរ័ត្នណយ ច្រឹក បានមានសង្ឃដិការថា ប្រជាពលរដ្ឋទាំងអស់រស់នៅកុំតូចចិត្ត និងកុំអស់សង្ឃឹម ព្រោះអាណាច្រនាពេលបច្ចប្បន្ននេះកំពុងតែយកចិត្តទុកដាក់ជាខ្លាំងចំពោះប្រជាពលរដ្ឋគ្រប់រូប ដែលខ្វះធន់ធានមិនប្រកាន់អ្វីឡើយ សូមពុទ្ធបរិស័ទ្ធដែលទទួលបាននូកុងទរ័ទឹកនេះ យកទៅប្រើប្រាស ត្រូវចេះជួយថែរក្សាអោយបានគង់វង្សយូរអង្វែង តរៀងទៅ ។
ជាចុងក្រោយសម្តេច បានអំពាវនាវសូមឱ្យយុវជន និងប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាព គួរចូលរួមធ្វើសកម្មភាពមនុស្សធម៌អោយបានច្រើន ពោលគឺខ្មែរត្រូវតែជួយខ្មែរ ដើម្បីអនាគតសម្រាប់កូនខ្មែរទាំងអស់គ្នា ។
ជាងនេះទៅទៀតគួរយកចិត្តទុកដាក់ក្នុងការជួយដល់ អ្នកដែលគ្មានទីពឹងនិងអ្នកទីទាល់ក្រដើម្បីឱ្យជីវិតខ្មែគ្រប់រូបរស់នៅដោយសេចក្តីសុខក្នុងដំបូលសុខសន្តិភាពតែមួយជាមួយគ្នា ៕ ព្រែកជ័យ