ភ្នំពេញ៖ ហេុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១កន្លែង នៅជាន់ទី២ បានបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ ខណៈនោះក៏ត្រូវកម្លាំងសមត្ថកិច្ចរាយការណ៍ជូន រថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ។
ករណីនេះកើតឡើង នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្សារតូចក្បែរផ្សារទួលសង្កែ ផ្ទះលេខ៩៣ ដែលមានយីហោ ឡាយ វ៉េងឃាង លក់គ្រឿងអគ្គីសនី តាមបណ្ដោយផ្លូវ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុខពេលកើតហេតុ គឺប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវបានឃើញមានផ្សែងហុ៊យចេញពីផ្ទះលក់គ្រឿងអគ្គីសនីនេះនៅជាន់ទី២ ហើយក៏នាំគ្នាឆោឡោតែម្ដង ។បន្ទាប់មកគេឃើញកម្លាំងសមត្ថកិច្ចចំរុះចុះទៅអន្តរគមន៍ភ្លាមៗដោយលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញដឹកនាំបញ្ជាផងដែរ ។ មូលហេតុឆ្លងចរន្តអគ្គីសនី និងបង្កឲ្យខូចខាតសម្ភារមួយចំនួនមិនបង្កឲ្យឆាប់ឆេះដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតនោះទេ ។
ក្រោយកើតហេតុរថយន្តពន្លត់អគ្គិភ័យមកអន្តរគមន៍បាញ់ចំនួន៨គ្រឿង ដោយបាញ់អស់ទឹក២ឡាន អស់រយះពេលកន្លះម៉ោងទើបរន្លត់ទៅវិញនៅវេលាម៉ោង៣និង៣០នាទីថ្ងៃដដែរ ៕ស ដារ៉ា