ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចាប់ក្រុមឆក់បាន២នាក់ប្រគល់ឲ្យសមត្តកិច្ច បន្ទាប់ពីធ្វើសកម្មភាពមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមហើយទើបប្រគល់ឲ្យសមត្តកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់កាមរ៉ាថតរូបពីជនបរទេស មិនបានសម្រេចកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវ២០៨ កែងផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនសង្ស័យ ទី១ ឈ្មោះស្រេង ឆក ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅជិតផ្សារសឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២ ឈ្មោះយ៉ាន់ រាជ ភេទប្រុស អាយុ២០ឆ្នាំ មុខរបបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រេកហ៊ូ សង្កាត់ព្រេកហ៊ូ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះ ជនជាតិស្វីស ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិស្វីសខាងលើបានដើរតាមបណ្ដោយផ្លូវ ៦៣ ដោយមានកាន់កាមរ៉ាថតរូប ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យទាំង២នាក់ បានជិះម៉ូតូសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១N-៨៩២៧ មកធ្វើសកម្មភាពឆក់យកកាមរ៉ាពីបុរសបរទេសខាងលើ រួចមានការប្រទាញ់ប្រទង់គ្នា ពេលនោះឆោឡោដល់ប្រជាពលរដ្ឋ ក៏បានចាប់ក្រុមជនសង្ស័យ ហើយវាយមួយដៃ មួយជើងបណ្តាលឲ្យរងរបួសទ្រមខ្លួន ទើបប្រគល់ឲ្យសមត្តកិច្ចជាក្រោយ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ប៉ុសិ៍នគរបាលបឹងរាំង និងបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនិតីវិធីច្បាប់ ៕ សដារ៉ា

img_2816 img_2810 img_2812 img_2814 img_2815


ចែករំលែក៖