ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះតូបលក់ដូរ មួយកន្លែង យ៉ាងសន្ធោន្ធៅផ្អើលសមត្ថកិច្ចជំនាញចេញរថយន្តទៅជួយបាញ់ពន្លត់

ចែករំលែក៖

ភ្នំពេញ៖តូបលក់ដូររបស់ប្រជាពលរដ្ឋ

មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសនកធោសន្ធៅនិងឆេះបំផ្លាញសម្ភារះអស់មួយចំនួនបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែខាងនិងសមត្ថកិច្ចចេញរថយន្តទៅជួយអន្តរាគមន៍ជាច្រើនគ្រឿង។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនរះដែរបានកេីតឡេីងកាលពីវេលាម៉ោង ១២និង៥៨នាទីយប់រំលងអាធ្រាត ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦​ ស្ថិតនៅចំណុចក្បែផ្សារព្រែកជ្រៃ​ ក្នុងភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។ 

-ម្ចាស់ទីតាំងមានឈ្មោះ អ៉ិន ចំណាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ លក់ដូរ (លេខទូរស័ព្ទ ។

    តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអត់ដឹងថាមុនពេលកើតហេតុដោយពួកគាត់កំពុងតែសម្រាន្តលង់លក់ស្រាប់តែមានអ្នកធ្វើដំណើរឆ្លងកាត់ឃើញក៏ស្រែកហៅរួចនាំគ្នាផ្អើលឆោឡោដល់ប្រជាពលរដ្ឋក្បែខាងនាំគុនាទាញទុយោទឹកនិងយកធុងដងជះជាបណ្តោះអាសន្នរួចនាំគ្នាទាក់ទងទៅមន្រ្តីមូលដ្ឋានសុំរថយន្តពន្លត់អគ្គិ័យមកជួយបន្ទាន់ ក្រោយមកក៏ខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលដំណឹងខាងលើ រួចបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពេលកម្លាំងជំនាញប្រតិបត្តិការណ៍បាញ់ពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ចំនួន៣គ្រឿង ក្នុងនោះដែរមិនមានអ្នករងរបួសនិងស្លាប់នោះទេពោលគឺខូចខាតតែ

ប្រភេទសំណង់: រោងប្រក់សង្គសី ទំហំ០៤ម៉ែត្រx០៦ម៉ែត្រ

-មូលហេតុ : ឆេះចង្ក្រានបាយ

-ខូចខាត៖ ចាន ឆ្នាំង ទូទឹកកក និងសម្ភារ:ផ្ទះបាយមួយចំនួន  ពន្លត់ចប់ នៅម៉ោង០១:៤០នាទី ថ្ងៃខែឆ្នាំដដែល ។ ចំពោះមូលហេតុកម្លាំងជំនាញធ្វើការស្រាវជ្រាវនៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖