ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០៣នាក់ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទំនាស់ពាក្យសំដីគ្នាផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ÷នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០នាទី  កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យ៣ នាក់ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់ពាក្យសំដីគ្នាផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍)។

ជនសង្ស័យ២ក្រុមមានគ្នា០៣នាក់ចិន០២នាក់-ខ្មែរ០១ នាក់បានប្រើដៃ និងដំបងដេញវាយគ្នាទៅវិញទៅមក នៅតាមដងផ្លូវសារធារណ:  បណ្ដាលឲ្យរបួសទាំង សងខាងស្រាល។ នគរបាលឃាត់ខ្លួននៅចំណុចផ្នែកសណ្ដាប់ធ្នាប់សាធារណ: នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ផ្លូវលេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក  រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៨៧  កែងផ្លូវលេខ៦១៤ ក្រុមទី៨២ ភូមិ១៩  សង្កាត់បឹងកក់ទី២  ខណ្ឌទួលគោក  រាជធានីភ្នំពេញ  កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០០:២៩នាទីរំលងអាធ្រាត្រ   

       

មន្ត្រីនគរបាលខណ្ឌទួលគោកឱ្យដឹងថា ជនសង្ស័យក្រុមទី១ -ឈ្មោះ  ខាយ បណ្ឌិត  ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ  មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ៦១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ  ខាយ បណ្ឌិត  រងរបួសលើ កដៃខាងស្ដាំ និងពកក្បាល (ដោយសារជនសង្ស័យឈ្មោះ  YE  ZHAOXUE   វាយនិងដុំថ្មនៅពេលកើតហេតុ) ។

      -វត្ថុតាងចាប់យកមាន៖

១-ម៉ូតូ០១គ្រឿងម៉ាក  YAMAHA R15 ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1DD-9222  ដែលមានលេខតួនិងលេខម៉ាស៊ីន: 131562005952 និងទូរស័ព្ទដៃ០១គ្រឿងម៉ាក VIVO ពណ៌ក្រហម ប្រើប្រាស់ស៊ីមកាតលេខ: 078 569 696 (ចាប់យកពីជនសង្ស័យឈ្មោះ  ខាយ បណ្ឌិត )។

*ជនសង្ស័យក្រុមទី២÷ ១-ឈ្មោះ  YE  ZHAOXUE  ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មានលិខិតឆ្លងដែន លេខ: EN1265058 ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤  ផ្ដល់នៅប្រទេសចិនមុខរបរ ជាងភ្លើង ស្នាក់នៅ ផ្ទះលេខ ៥៣ ផ្លូវលេខ២៣B  សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និង២-ឈ្មោះ  LIN JIHONG  ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន  កាន់លិខិតឆ្លងដែនលេខ:  EL 4385791  ចុះថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២៣  ផ្ដល់នៅប្រទេសចិន  មុខរបរ  ជាងភ្លើង ស្នាក់នៅខុនដូរយីហោ ចុង ឃីតាក់ បន្ទប់លេខ២០៩ ជាន់ទី២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ  YE  ZHAOXUE រងរបួសបែកបបូរមាត់ខាងក្រោម និងស្នាមលើ ក (ដោយសារជន សង្ស័យឈ្មោះ  ខាយ បណ្ឌិត ចាប់ក្បាលអុកនិងជង្គង់នៅពេលកើតហេតុ) ។   

     -វត្ថុតាងចាប់យកមាន៖ 

-រថយន្ត០១គ្រឿងម៉ាក TOYOTA  PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BF- 8593  មានលេខតួ: JTDKB20UX 50128318  និងទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាក OPPO ពណ៌ខ្មៅ ប្រើប្រាស់ស៊ីមកាតលេខ: និងម៉ាក HUAWIE ពណ៌ខ្មៅ ប្រើប្រាស់ស៊ីមកាតលេខ: (ចាប់យកពីឈ្មោះ YE  ZHAOXUE ) , លិខិតឆ្លងដែន០១ក្បាល និងទូរស័ព្ទដៃ០១គ្រឿង ម៉ាក I Phone 16 PromaX ពណ៌ទឹកប្រាក់ប្រើប្រាស់ស៊ីមកាតលេខ:  (ចាប់យកពីជនសង្ស័យឈ្មោះ LIN JIHONG) ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

 


ចែករំលែក៖