ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត

ចែករំលែក៖

អន្តរជាតិ ៖ សេចក្ដីស្រឡាញ់យ៉ាង​ជ្រាលជ្រៅបំផុតរបស់ម្ដាយ​បាន​លាក់ទុក​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​​។

    ឳពុក​និងម្តាយ​គឺជាគ្រូបង្រៀនមុនគេបង្អស់របស់កូនៗ។​ ពេលកុមារភាព  Qi Xin​នាំXi Jinping ​ទៅ​ទិញ​សៀវភៅ​តាមបណ្ណាគារ​ដែល​និយាយអំពីរឿង Yue Fei បន្ទាប់ពីទិញសៀវភៅហើយ ម្តាយបានប្រាប់ Xi Jinping ដ៏វ័យក្មេងអំពីរឿងរ៉ាវ “បម្រើប្រទេសជាតិ​ដោយភក្តីភាព”និង “ម្តាយYue Feiសាក់ពាក្យ” ។លោក Xi Jinping ធ្លាប់​រំលឹកថា៖ ​“កាលនោះខ្ញុំបានសួរថា ការសាក់ពាក្យលើខ្នង ឈឺណាស់!  ​ម្តាយ​ខ្ញុំក៏ប្រាប់ថា ​ពិតជាឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ។​ខ្ញុំ​ចងចាំ​ពាក្យ​ បម្រើប្រទេសជាតិ​ដោយភក្តីភាព ​ចាប់ពីពេលនោះរហូតដល់​បច្ចុប្បន្ន​ ​ដែលបានក្លាយជា​គោលដៅ​ដែលខ្ញុំខិត​ខំ​តស៊ូពេញ​មួយ​ជីវិត​​ផងដែរ។ ​”

    នាខែមករា ឆ្នាំ១៩៦៩ លោកXi Jinping ​ដែល​កាលនោះអាយុមិនដល់​១៦​ឆ្នាំបាន​ដឹក​ស្ពាយ​វ៉ាលីចាក​ចេញពីផ្ទះធ្វើដំណើរទៅកាន់ភូមិLiangjiahe ដែល​ស្ថិត​នៅទីឆ្ងាយដាច់ស្រាយនៃខេត្តស្រានស៊ី ដើម្បី​បម្រើការងារក្នុងភូមិរយៈពេល៧ឆ្នាំ។ម្តាយរបស់លោក​Xi Jinpingឈ្មោះQiXin​បានដេរ​កាបូបម្ជុលជូន​កូនប្រុស  ដោយបានប៉ាក់អក្សរពណ៌ក្រហមចំនួនបី៖ ចិត្តរបស់ម៉ែ។កាបូបបាក់ធំដូចបាតដៃនេះបង្ហាញ​ពីការភ្ជាប់ចិត្តរវាងម្តាយ​និងកូន​។

    ដោយសារបាន​ធំធាត់ឡើង​​ក្នុង​គ្រួសារដែលមានឥរិយាបថ​ដ៏ល្អ​ លោក Xi Jinping ​តែងតែ​ចាត់​ទុក​​ប្រជាជនជា​អាទិភាព​។ ​អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ​លោកបានប្រកាន់ខ្ជាប់នូវ​គោលការណ៍​អំពី​ “ការបង្កើត​សុភមង្គលជូន​ចំពោះ​ប្រជាជន​ជា​សមិទ្ធផល​អភិបាលកិច្ច​​ដ៏​ធំ​បំផុត” និង​ “​ការ​ស្រឡាញ់​ប្រជាជន​ដូច​ស្រឡាញ់ឪពុកម្តាយរបស់លោក” ​ព្រមទាំងនាំ​មក​នូវ​​ផលប្រយោជន៍ចំពោះ​ប្រជាជន​និង​ដឹកនាំ​ប្រជាជន​ទៅ​រក​ជីវភាព​រស់​នៅ​កាន់តែ​ល្អ​ប្រសើរ”៕

ប្រភព ៖ (CCFR)


ចែករំលែក៖