ភ្នំពេញ ៖ ទ័ពមួកខៀវកម្ពុជាចំនួន ១៨៤រូប ដែលបំពេញ បេសកកម្ម ថែ រក្សា សន្តិភាព អង្គ ការសហប្រជាជាតិ នៅប្រទេសលីបង់ UNIFIL នៅល្ងាចថ្ងៃទី៩ ខែឧសភា បានវិលត្រឡប់មកដល់មាតុប្រទេស វិញ ប្រកប ដោយសុវត្ថិភាព ក្រោយពីការធ្វើដំណើរវិលត្រឡប់របស់កងនេះ បានពន្យាពេល និង ខក ជើង ហោះហើរប្រមាណជិត ៣ខែ ដោយសារបញ្ហាវិបត្តិសង្គ្រាមអ៊ែរ៉ង់ អ៊ីស្រាអ៊ែល អាម៉េរិក ។
ជាក់ស្តែងនៅក្នុងដំណើរបំពេញបេសក កម្ម ថែរក្សាសន្តិភាព អង្គការសហប្រជាតិ នៅប្រទេសលីបង់រយៈពេល ១ឆ្នាំ គឺបានបញ្ចប់នៅខែមីនា ឆ្នាំ ២០២៦ ហើយនៅដំណើរបេសកកម្មនោះ កងកម្លាំងមួកខៀវ កម្ពុជាយើងបានធ្វើការងារទទួលបានជោគ ជ័យលើសមិទ្ធិផលការងារជាច្រើន ដូចជា ការសាងសង់សំណង់ផ្តេកសំណង់បញ្ឈរ និងការដោះមីនកំទិចគ្រាប់អាវុធយុទ្ធភ័ណ្ឌ នៅតាមតំបន់ព្រំដែនប្រទេសលីបង់ និងអ៊ីស្រាអ៊ែល។ នេះបើតាមលោកវរសេនីយ៍ឯក ព្រឹម អូ មេបញ្ជាកងវិស្វកម្មពហុជំនាញលេខ៨៦៣ បានថ្លែង នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រាប់អ្នកសារព័ត៌មាន។
ដោយឡែកលោកឧត្តមសេនីយ សែម រតនា អគ្គនាយកទីស្តីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិមានការយកចិត្តទុកដាក់ និងតាមដានសុខទុក្ខ ចំពោះកងកម្លាំងមួកខៀវកម្ពុជា ដែលបំពេញបេសកកម្មរក្សា សន្តិភាពអង្គការសហប្រជាជាតិនៅប្រទេស លីបង់។ លោក សែម រតនា បានក្រើនរំលឹកឲ្យកងកម្លាំងគោរពតាមការណែនាំក្រុមពេទ្យ និងនាំគ្នាទៅស្វែងរកការព្យាបាលបន្ទាន់ ករណីមានរោគសញ្ញាជំងឺគ្រុនរើឡើងវិញ។ លោកបន្តថា នៅក្នុងដំណើរបំពេញបេសកកម្មនេះ កងកម្លាំងទ័ពមួកខៀវកម្ពុជា គឺបាន បំពេញ ទទួលបានជោគជ័យ និងបានប្រកាន់ខ្ជាប់នូវការគោរពតាមនីតិវិធីអង្គការសហប្រជាជាតិ គោរព បទបញ្ជា និងវិន័យអង្គការបានល្អប្រសើរ និងទទួលបាន ការកោតសរសើរច្រើនមជ្ឈដ្ឋានអន្តរជាតិ ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច