ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំដឹកទំនិញចូលក្នុងក្រុងបាត់ដំបងដោយបំពាននឹងបម្រាមរបស់រដ្ឋបាលខេត្តបាត់ដំបងត្រូវ​បាននាំមកធ្វេីការសាកសួរ​និងពិន័យតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ តាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេ​នីយ៍ឯក ចាន់ សុធី​ នាយការិយា​ល័យ​នគរបាលចរាចរណ៍ផ្លូវ​គោក ដឹក​នាំកម្លាំងឃាត់រថយន្តធុនធ្ងន់ចំនួន ០១​គ្រឿង ដែលបើកបរដឹកទំនិញចូលក្នុងក្រុងបាត់ដំបងល្មើសនឹងផ្លាកសញ្ញាហាមចូល និងបម្រាមរបស់រដ្ឋបាលខេត្តបាត់ដំបង​ នាំមកកាន់ការិយា​ល័យនគរបាលចរា​ចរ​ណ៍ផ្លូវគោកធ្វើការ​សាក​សួរ។ 

បន្ទាប់ពីសាកសួរអ្នកបេីកបររថយន្តបានទទួលស្គាល់កំ​ហុសដោយការ​បំពានបម្រាប​ ហេីយក្រោយសាកសួរសមត្ថកិច្ចនគរបាលបានអប់រំឈប់ឱ្យបើកបរចូលក្នុងក្រុងបន្តទៀត និងបានធ្វើការផាកពិន័យតាមនីតិវិធីច្បាប់៕

(រូបភាពការិយាល័យនគរបាលចរា​ចរណ៍ផ្លូវគោក)


ចែករំលែក៖