ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការក្រសួងព័ត៌មាន ៖ « ខ្មែរត្រូវតែខ្លាំង »

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល បានបង្ហោះផេកផ្លូវការរបស់ខ្លួនថា ៖ « ខ្មែរត្រូវតែខ្លាំង » ធាតុពិតខ្មែរយើងធ្លាប់ខ្លាំងៗអស្ចារ្យពីអតីតកាល ហើយក៏បានចុះខ្សោយមកវិញរហូតដល់ចំណុចសូន្យក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ។ 

     រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល បានលើកឡើងថា ៖  ក្នុងដំណាក់កាលចាប់តាំងពីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតឆ្នាំ១៩៧៩មក ខ្មែរយើងចាប់ផ្តើមខ្លាំងឡើងវិញដោយសារយើងមានមេដឹកនាំដែលខ្លាំងដែរគឺ « សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន » បានដឹកនាំប្រទេសចាប់ផ្តើមពីចំណុចសូន្យ ឡើងមកវិញនាំឲ្យប្រទេសមានសន្តិភាព និងអភិវឌ្ឍដល់សព្វថ្ងៃ និងបន្តទៅមុខទៀតដោយទំនុកចិត្ត ។ 

    បច្ចុប្បន្នភាព និងអនាគតកាល« ខ្មែរត្រូវតែខ្លាំង» និងបន្តខ្លាំងថែមទៀត ព្រោះយើងមានមេដឹកនាំខ្លាំងដឹកនាំបន្តទៅមុខទៀតដោយស្វាហាប់ និងជឿជាក់បំផុតនោះគឺសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ៕

ដោយ ៖ សិលា


ចែករំលែក៖