ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ចុះមុជទឹកទាំងខោ ហែលមិនរួចលង់ទឹកស្លាប់នៅស្រុកពួក

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងម្នាក់ចុះមុជទឹកនៅខាងកើតស្ថានីយជញ្ជីងថ្លឹងរថយន្តស្រុកពួក ចំណុចស្ពានតាហ៊ីង បណ្ដាលឲ្យលង់ស្លាប់ ។ ករណីនេះកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង០៩ និង២០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។

លោក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថា មូលហេតុដែលនាំឲ្យក្មេងប្រុសលង់ទឹកស្លាប់ គឺបណ្ដាលមកពីក្មេងរងគ្រោះចុះមុជទឹកទាំងខោខូវប៊យ ធ្វើឲ្យរូបគេហែលទឹកមិនរួចហើយបានលិចចូលទៅក្នុងទឹកបាត់ប្រហែល១ម៉ោង ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាលស្រុក ចុះរាវរកឃើញ យកមកជួយធ្វើចលនា តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

រងគ្រោះមានឈ្មោះ គង់ ភក្តី ហៅគល់ ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ ។

បន្ទាប់មកសមត្ថកិច្ចធ្វើកុសល្យវិច័យរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារលង់ទឹកមែន ពុំមានស្លាកស្នាមអ្វីផ្សេងទៀតឡើយ ទើបប្រគល់សាកសពអោយសាច់ញាតិ និងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

4 1 2 3


ចែករំលែក៖