ខេត្តកំពង់ធំ៖ ក្មេងស្រីម្នាក់បានចុះងូតទឹកអូរក្បែរផ្ទះរបស់ខ្លួនគ្មានអ្នកណាឃើញបានលង់ទឹកស្លាប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីនៅចំនុចអូរ៧៣ ក្នុងភូមិ រពាក់ពេន ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា កុមារីរងគ្រោះ មានឈ្មោះ ចន គឹមហ៊ង់ មានអាយុ៨ឆ្នាំ រស់នៅជាមួយឪពុកឈ្មោះ វង់ដារ៉ា អាយុ៥៤ឆ្នាំ និងម្ដាយឈ្មោះ ឡាយ ណាត អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មុនពេលកើតហេតុ ឪពុកម្ដាយនឹកស្មានតែកូននៅលេងក្បែរផ្ទះ ស្រាប់តែស្រែកហៅមិនលឺ មិនឆ្លើយដោយពុំដឹងថា ក្មេងស្រីបានបាត់ពីផ្ទះ ទើបនាំគ្នារកមើលមិនលុះចុះរាវរកក្នុងទឹកអូរក៏ប្រទះឃើញ តែអកុសលក្មេងបានលង់ទឹកស្លាប់បាតទៅហើយ ។
ក្រោយមកសមត្ថកិច្ចពិនិត្យនិងធ្វើកុសល្យវិច្ច័យរួចមិនឃើញមានស្លាកស្នាមអ្វីផ្សេងក្រៅពីលង់ទឹកនោះឡើយ ទើបបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី