ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបបទល្មើសនេសាទ២ករណីនៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល:ឧបករណ៍នេសាទ ខុសច្បាប់ជាច្រើនប្រភេទត្រូវបានកម្លាំងចម្រុះស្រុកពញាឮ រឹបអូសយកមកដុតកំទេចចោលក្នុងប្រតិបត្តិការលើផ្ទៃទឹកបង្ក្របបទល្មើសនេសាទកាលពីពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅគោលដៅ២ ផ្សេងគ្នា ក្នុងភូមិសាស្ត្រ ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកណ្តាល ។

ជាលទ្ធផលក្នុងប្រតិបត្តិការ ទាំង២ទីតាំងនេះ សមត្ថកិច្ចរឹបអូសបានជាច្រើនប្រភេទ , នៅទីតាំងទី១ រឹបអូស បាន សៃយ៉ឺនស្បៃមុង១៥មាត់លូ,របាំងព្រួលស្បៃមុង ៣៥០មែត្រ,បង្គោលតូចធំ ៣២០ដើម,ចាក់លែងកូន ត្រីចំរុះ ៤៥គីឡូក្រាម ស្ថិតនៅចំណុចភូមិកំចាយព្រាយ ឃុំភ្នំបាទ ។ ទីតាំងទី២ រឹបអូសបាន សៃយ៉ឺនស្បៃមុង១១មាត់លូ, របាំងព្រួល ស្បៃមុង ២៥០មែត្រ, បង្គោលតូចធំ ២៣០ដើម , ចាក់លែងកូនត្រីចំរុះ៥០គីឡូក្រាម ស្ថិតនៅចំណុចភូមិព្រែកល្វា ឃុំពញ្ញាឭ ។

មន្ត្រីសង្កាត់រដ្ឋបាលជល ផលពញាឮបានអោយដឹងថា កន្លងមកកម្លាំងរដ្ឋបាលជលផលសង្កាត់ដោយមានការសហការពីកម្លាំងនគរបាល, កងរាជអាវុធនិងយោធាស្រុកបានចុះបង្ក្រាប់ជាច្រើនករណីរួចមកហើយ តែអ្នកល្មើសនៅតែល្មើស អ្នកអនុវត្តច្បាប់នៅតែអនុវត្តច្បាប់ ដោយពិនិត្យឃើញថាបទនៅតែមានកម្លាំងចម្រុះបានបើកប្រតិបត្តិការជាថ្មីម្តងទៀតរឹបអូសបានឧបករនេសាទខុសច្បាប់ជាច្រើនប្រភេទនិងព្រលែងកូនត្រីចូលមឹងធម្មជាតិវិញរាប់ម៉ឺនក្បាល ដើម្បីការពារ ធនធានមច្ឆាជាតិ ។

ជាមួយគ្នា នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានដល់កម្លាំងចម្រុះនូវរាល់ទីតាំងណាដែលកើតមានបទល្មើសនេសាទខុសច្បាប់ ដើម្បីមានវិធានការ ចុះបង្ក្រាប់ក្នុងគោលដៅរួមគ្នាការពារធនធាន និងអភិរក្សមច្ឆជាតិ ៕ សណ្តោស

picture_000006 picture_000001 picture_000002 picture_000005


ចែករំលែក៖