ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់មនុស្សម្នាក់ករណីរក្សាទុកគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ កម្លាំងអន្តរាគមន៍ស្នងការរាជធានីភ្នំពេញ និងកំលាំងប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ បានល្បាតក្នុងមូលដ្ឋានក្នុងសង្កាត់ស្ទឹងមានជ័យ លុះដល់ចុះណុចផ្លូវមុនីរ៉េតមុខវត្តស្ទឹងមានជ័យស្ថិតនៅភូមិមានជ័យ១ ក៏ប្រទះឃើញជនសង្ស័យម្នាក់កំពុងអង្គុយលើម៉ូតូរួច ក៏មានការសង្ស័យ កំលាំងនគរបាលបានត្រួតពិនិត្យ និងឆែកឆេរហើយបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច លើខ្លួនជនសង្ស័យបន្ទាប់មកក៏នាំខ្លួនជននោះយកមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ។

លោក ឯម ភារីនាយរងប៉ុស្តិ៍ស្ទឹងមានជ័យបានអោយដឹងថា តាមការសារភាពរបស់ជនសង្ស័យខាងលើ ខ្លួនមានឈ្មោះ យ៉ាង សុខទី ភេទប្រុស អាយុ៣៥ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៣០ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនខាងលើ ខ្លួនបានទិញពីនារីម្នាក់ អាយុប្រហែល៦០ឆ្នាំ នៅម្តុំមុខពេទ្យលោកសង្ឃ រួចខ្លួនក៏បានជិះម៉តូម៉ាក C ១០០កូរ៉េ ពណ៌ត្រួយចេកផ្លាកលេខ ភ្នំពេញ១FS.០៩៤៥ ហើយយកមកអង្គុយចាំលក់បន្តអោយគេនៅមុខវត្តស្ទឹងមានជ័យ បន្ទាប់មកត្រូវកំលាំងសមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាំងខាងលើនៅជាប់នឹងខ្លួន ក៏ឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យបានសាកសួរបន្តដើម្បីចាត់ការតាមនីវិធីច្បាប់ ៕ តាឡឹម

76


ចែករំលែក៖