ភ្នំពេញ ៖ ក្នុងបណ្តាញទំនាក់ទំនងសង្គម ម្ចាស់គណនីឈ្មោះ (Rattanak Mean ) បានធ្វើរិៈគន់ខ្លាំងទៅលើគយប្រចាំនៅប្រៃសណីយ៍ ! ក្រោយមកខាងអង្គភាពប្រៃសណីយ៍ បានទម្លាក់ផ្លាកចុះ ព្រោះចៀសវាងពលរដ្ឋខឹងគយ អាចយល់ខុសទៅស្តីថាឱ្យខាងប្រៃសណីយ៍! ។
អ្នកខ្លះលើកឡើងថា ៖ យល់ទេអ្នកស្រី ប៊ុននី សុជាតា ប្រធានការិយាល័យ គយនិងរដ្ឋាករ ប្រៃសណីយ៍ ? អ្នកស្រីអាចធ្វើឱ្យប៉ះពាល់ស្ថាប័ន ដោយប្រយោជន៍ ! ចំណុច១ដ៏ខ្លី ហេតុអី បានយកមន្ត្រីជាប់កិច្ចសន្យា , មន្ត្រីចូលនិវត្តន៍ ឱ្យស្លៀកពាក់សុីវិល មកធ្វើការ នឹងវាយតំលៃពន្ធ ? ក្នុងនោះគេល្បីថា អ្នកស្រី ប៊ុននី សុជាតា ប្រធានការិយាល័យ គយនិងរដ្ឋាករ ប្រៃសណីយ៍ ឱ្យលោកពូបូរ៉ា អតីតមន្ត្រីចាស់ទុំចូលនិវត្តន៍ និងឈ្មោះ ទូច មន្ត្រីជាប់កិច្ចសន្យា ស្លៀកពាក់សុីវិលចាំ មើលភ្ញៀវមកយកអីវ៉ាន់នៅប្រៃសណីយ៍ គឺហៅទៅសួរនាំ ក្នុងហេតុផល២ ទី១ បើត្រូវរ៉ូវតាមការទាមឱ្យបង់ក្រៅផ្លូវការ អាចឱ្យយកអីវ៉ាន់ចេញ ទី២ បើតវ៉ា ខាងគយ លេងធម៌ក្តៅ ដូចជាមិនសូវជ្រលក់មាត់រក ប្រជាពលរដ្ឋមកយកអីវ៉ាន់ , ប្រជាពលរដ្ឋឆ្ងល់សួរនាំមិនឆ្លើយ គឺកំណត់វាយតម្លៃពន្ធ ខ្លះលើកហេតុផល ទំនិញជាប់អាញាត្តិ ក៏ចេញប្រកាសពន្ធឱ្យស្របច្បាប់ ដើម្បីកុំឱ្យគយមានកំហុស ។ ប៉ុន្តែឥវ៉ាន់ខ្លះក៏យកលុយក្រោមតុ ស្ងាត់តាមរយៈលោកពូបូរ៉ា មន្ត្រីគយចូលនិវត្តន៍ ឬឈ្មោះ ទូច មន្ត្រីជាប់កិច្ចសន្យា ។
ម្ចាស់គណនីឈ្មោះ (Rattanak Mean ) បានសរសេរថា ៖ ទីនេះមានឈ្លើងទាមជាប់ប្រៃសណីយ៍កម្ពុជា ឈ្លើងកញ្ចាស់១ក្បាល
និងក្តិបឈ្លើង 2-3ក្បាល ចាំជញ្ចក់ឈាមពលរដ្ឋ ! ឥវ៉ាន់តំលៃ 50-60$ វាគុណគូរចុះឡើង ឡើងតំលៃជិត១០០$
ចាប់បង់ពន្ធ61$ មុខវិញដូចចង់ហែកសាច់យើងស៉ីចឹង ម៉ូវសាហាវ
មានក្តិបឈ្លើងមួយនោះ ដេញយើងអោយទៅរៀនច្បាប់ពន្ធគយទៀត កុំចេះសួរនាំវាផ្តេសផ្តាស យីមឹងៗ…
ចឹងបានរដ្ឋនេះស្គមខ្លាំងម្លេះ….ឈ្លើងច្រើនពេក អាសូរណាស់ ! ពួកម៉ាក់ខំផ្ញើឥវ៉ាន់អោយប្រើ តែត្រូវឈ្លើងជញ្ជក់ម្តងជាពីរដង ! លោកបន្តថា ៖ អារម្មណ៍ត្រូវឈ្លើងទាមច្រើនដងពេក #ចៀសបានចៀសទៅEMS ! ។
ពាក់ព័ន្ធករណីនេះ ខាងអង្គភាព ប្រៃសណីយ៍បានហៅ ម្ចាស់គណនីឈ្មោះ (Rattanak Mean ) មកសហការ និងពន្យល់ពីភារកិច្ចការងារខាងប្រៃសណីយ៍ គឺចែកដាច់ពីពីខាងគយ មានន័យថា ខាងអគ្គនាយកដ្ឋានប្រៃសណីយ៍ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយឡែកខាងការិយាល័យគយ និងរដ្ឋាករ ប្រៃសណីយ៍ ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ទើបម្ចាស់គណនីឈ្មោះ (Rattanak Mean ) បានធ្វើការ Live បកស្រាយលម្អិតជូនសាធារណជនបានយល់ បានជ្រាប ។
អ្វីដែលកំពុងមានភាពមិនប្រក្រតី គឺបង្កឡើងពីខាង ការិយាល័យ គយ និងរដ្ឋាករ ប្រៃសណីយ៍ប៉ុណ្ណោះ ។
ពាក់ព័ន្ធករណីនេះ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បានសួរទៅកាន់ អ្នកស្រី ប៊ុននី សុជាតា ប្រធានការិយាល័យ គយនិងរដ្ឋាករ ប្រៃសណីយ៍ថា ពិតជាបានយកមន្ត្រីជាប់កិច្ចសន្យា , មន្ត្រីចូលនិវត្តន៍ ឱ្យស្លៀកពាក់សុីវិល មកធ្វើការ នឹងវាយតំលៃពន្ធ មែនទេ ? គាត់ឆ្លើយពន្យល់យ៉ាងខ្លីថា ៖ អ្នកស្រី មិនមានយកមន្ត្រីជាប់កិច្ចសន្យា ឬមន្ត្រីចូលនិវត្តន៍ណា ឱ្យស្លៀកពាក់សុីវិល មកធ្វើការនឹងវាយតំលៃពន្ធ ដូចការចោទប្រកាន់ពីមហាជននៅតាមបណ្ដាញសង្គមនោះទេ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច