ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួននៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកស្អាង បាន ឱ្យដឹងនៅថ្ងៃទី១១ខែឧសភានេះថា ក្រោមកិច្ចសហការជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវកម្លាំងមូលដ្ធានកងរាជអាវុធហត្ថស្រុកស្អាងនិងកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្តតាកែវបង្ក្រាប និងឃាត់ខ្លួនបានជាមួយវត្ថុតាងគ្រឿងញៀនចំនួន ១៣ កញ្ចប់កាលពីវេលាព្រឹក ម៉ោង០៧និង៣០នាទី ថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២៦ នៅចំណុច ភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ 

លោក វរសេនីយ៏ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ធានកងរាជអាវុធហត្ថស្រុកស្អាងបានប្រាប់ដឹងថា កម្លាំងរបស់លោកចំនួន៥នាក់ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តតាកែវ ដឹកនាំ ដោយលោកអនុសេនីយ៏ឯក ជួន តូរ:ត: នាយការិយាល័យបានចុះឃាត់ខ្លួនជនសង្សយ័ម្នាក់ ឈ្មោះ រ៉ាត់ ម៉ាឡេ ភេទ ប្រុសអាយុ៤០ឆ្នាំ មានទីលំនៅភូមិគោគអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន÷ក្រាមសថ្លាសង្សយ័ជាសារធាតុញៀនចំនួន១៣ កញ្ចប់-ទូរសព្ទចំនួន០៤គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងគ្រឿង ញៀនចំនួន០១និងប្រដាប់ប្រើប្រាស់មួយចំនួន ។ 

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ជំនាញអាវុធហត្ថស្រុកស្អាង បានប្រគល់ជូនជំនាញ អាវុធហត្ថខេត្តតាកែវរួច ហើយ៕


ចែករំលែក៖