ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចម៉ូតូអ្នកលក់ដូរនៅផ្លូវជាតិ​លេខ៣​ ចៃដន្យបាបកម្មជិះរត់បុករ​ថ​យន្ដពីក្រោយរបួសបាក់ជេីងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ ដោយអនុវត្ដតាមបញ្ជាដឹកនាំ លោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាលខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ចសហកា​​រឃាត់​បានជន​សង្ស័យម្នាក់ករ​ណីចោរក​ម្មលួចម៉ូ​តតូ១គ្រឿង​នៅ​ត្រង់ចំណុ​ចភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី១១ ខែឧស​ភា ឆ្នាំ២០២​៦ វេលាម៉ោង​៣​ទាបភ្លឺ ។

ជនសង្ស័យម្នាក់ដែល​ត្ត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមជាមួយម៉ូតូ១គ្រឿ​ង​ ម៉ាក​Honda Dream C1​2​5​ ឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ផ្លា​ក​លេខស្វាយរៀង​1N-947​6​ នៅចំ​ណុចភូមិអន្លង់​រមៀ​ត ឃុំអន្លង់​រមៀ​ត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តា​ល​ឈ្មោះ​ ម៉ា នាង ភេទប្រុស អាយុ​៣​៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពុំឥដ្ឋ ឃុំព្រៃក្រពើក ស្រុកគីរីវង់ ខេ​ត្តតា​កែ​​វ ។ រីឯម៉ូតូជារប​ស់ជនរងគ្រោះឈ្មោះ ហ៊ន់ សុខជា ភេទប្រុ​សរស់នៅ​ភូមិព្រៃរកា ឃុំដូនស ស្រុ​កស្វា​យជ្រំ ខេត្តស្វា​យ​រៀង ដែលបញ្ឍ​រទុកក្បែរក​ន្លែ​ងលក់ដូរនៅលើផ្លូវជាតិ​លេខ៣។ 

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​ បានឱ្យដឹងថា ក្រោ​យទទួលព័ត៌មានករណីចោលួចម៉ូតូ​ លោកបានបញ្ជាឱ្យគ្រប់បណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាលដែល​នៅជិតកន្លែង

កេីតហេតុ សហការ​បន្ទាន់និងរាយការណ៍បន្ដសុំកិច្ច សហការពីស្រុកជាប់ព្រំប្រទល់ពិនិត្យលេីភិនភាគជន សង្ស័យដែលបានប្រព្រឹត្ដបទល្មេីស​ និងមធ្យោបាយដែលបានបាត់​ពីជនរងគ្រោះ​ដេីម្បីស្នេីសហការចាប់​ 

ទេីបទទួល​បានលទ្ធផលដូចពេលនេះ។

ករណី​ខាងលេី​សមត្ថកិច្ចបាននាំយកជន​សង្ស័យមក កាន់​អធិការដ្ឋាននគរបាលស្រុកគងពិសីសួរនាំនិងកសាងសុំណុំរឿងបញ្ជូនទៅការិ​យាល័យ​ព្រហ្មទណ្ឌខេត្ដ​ ចាត់ការតាមនីតិវិធីបន្ដ៕


ចែករំលែក៖