ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមវត្ថុតាងថ្នាំញៀន១កញ្ចប់

ចែករំលែក៖

ភ្នំពេញ:ជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀនចំនួន១កញ្ចប់ ត្រូវបានកំលាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួន ខណៈឆែករកឃើញថ្នាំញៀននៅជាប់ខ្លួនកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខហាងសាច់អាំង១៦៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពពីសមត្ថកិច្ចខាងលើបានរៀបរាប់ថា មុនពេលកើតហតុ ខណៈកម្លាំងចម្រុះបានល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ដែលកើតឡើងដោយប្រការណាមួយ ហើយក៏ប្រទះឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ កណ្ដាល ១N ៦០៦៦ បានជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ ហើយសមត្ថកិច្ចបានដេញតាមនិងឃាត់ខ្លួនឆែកឆេរ ក៏ឃើញមានថ្នាំញៀន១កញ្ចប់ ទើបឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា ។

ជនសង្ស័យទាំង៣នាក់ទី១ មានឈ្មោះ មេ ចំរើន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ម្ដុំច្បារអំពៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ទី២ឈ្មោះ ឡុង រត្ន័ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និងទី៣ឈ្មោះ ផូ សុគា ភេទប្រុស អាយុ២១ឆ្នាំ ក្រុមហ៊ុនDVD ស្នាក់នៅព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ព្រមទាំងវត្ថុតាងកំពង់កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំការចាត់ការតាមនីតិវិធី ៕ តុង សីហា

srd-3 srd srd-1 srd-2


ចែករំលែក៖