ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគងពិសីឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ប៉ុ​នប៉ងលួចទ្រព្យ​សម្បត្តិ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នេះថា ក្រុមជនសង្ស័យពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិនិងស្រុកគងពិសីត្រូវបានឃាត់ខ្លួនចំនួន៤នាក់ និងបានកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី។

ប្រភពបានឱ្យដឹងថា ដោយបានការបញ្ជាដឹកនាំ​ពីលោក​ឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាលខេត្ដកំព​ង់ស្ពឺ​ និងការចង្អុលការណែនាំ​ពីលោកឧត្ដមសេ​នីយ៍ត្រីស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ​ កំ​លាំងនគរបាលព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកបញ្ជានិងស្រាវជ្រាវករ​ណី ប៉ុ​នប៉ង លួចទ្រព្យ​សម្បត្តិ​ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៦ វេលាម៉ោ​ង២៣និង​៣០​នា​ទី ចំណុចក​ញ្ចុះ ដី​ឡូត៍ នៅភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី​ ឃើ​ញមុខ សញ្ញាសង្ស័យនិងបានឃាត់​ចំ​នួន៤នាក់រួមមាន៖ 

១- ឈ្មោះវ៉ាន់ ថុង ភេទប្រុស អាយុ ៣៥ឆ្នាំ នៅសង្តាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ 

២- ឈ្មោះ ខុន សុធារី ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិកំពង់ភ្នំ ឃុំព្រតាឡាប់ ស្រុកលើកដែក ខេត្តកណ្តាល 

៣- ឈ្មោះ រិន អេ ភេទប្រុស អាយុ ២៣ឆ្នាំ នៅនៅសង្តាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ

៤- ឈ្មោះ ចាន់ ពៅ ភេទប្រុស អាយុ ៣៤ ឆ្នាំ នៅនៅសង្តាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ 

សមត្ថកិច្ចរកឃេីញ​ម៉ូតូ២គ្រឿង ម៉ា​កវ៉េវ អត់ស្លាកលេខ និងម៉ាក​ឌ្រីម​១​២៥ccពណ៍ខ្មៅរលប់ស្លាកលេខ រួ​ច​បានឆែកត្រួតពិនិត្យ រកឃើញមានឧបករណ៍មួយចំ​នួ​នអាច​ពាក់ព័ន្ធសកម្មភាពលួចកាច់កម៉ូតូ ឆ្កឹះ​សោរ​ហើ​យក៏ឃាត់ខ្លួន ប​ញ្ជូនមកអធិការដ្ឋាននគរបា​ល​ស្រុ​ក​គងពិសី​ ដេីម្បីសាកសួរយោ​ងតា​ម​លទ្ធផល​បឋម ។

នគរបាលស្រុកគងពិសីបានក​សាងសុំណុំរឿងបញ្ជូនទៅ​ការិយាល័​យ​ព្រ​ហ្មទណ្ឌ​ នៃស្នង​ការដ្ឋាននគបា​ល​ខេត្តកំពង់ស្ពឺ​ ចាត់ការតាមនីតិវិធីបន្ដ៕


ចែករំលែក៖