ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូwaveជិះបុករថយន្តតាស់ស៊ី Wow Now ត្រង់ផ្លូវបំបែកជាបួនបណ្តាលឲ្យដាច់កង់មុខ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ ជិះម៉ូតូម៉ាក wave បេីកបរមិនប្រយ័ត្នក៏ជ្រុលបុកជាមួយរថយន្តតាស់ស៊ី Wow Now បណ្តាលឲ្យម៉ូតូដាច់កង់ខាងមុខរងការខូចខាត។ 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដែលស្ថិតនៅផ្លូវលេខ៥៧ កែងផ្លូវ៣៧០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តា​មប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តតាស់ស៊ី Wow Now ពណ៌ដោះគោ​ ពាក់ផ្លាកលេខ ភ្នំពេញ 2CH-5620 បើកបរក្នុងទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកwave​ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1I-9351 បើកបរក្នុងទិសដៅពីកើតមកលិច ក៏ជ្រុលបុកចំពាក់កណ្តាលរថយន្តរងការខូចខាតផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញប៉ុស្តិ៍បានចុះមកដល់ទីតាំងកើតហេតុខាងលើ និងបានឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នាផងដែរ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖