ភ្នំពេញ ៖ ផ្លូវបេតុងក្រាលឆ្អឹងដែកប្រវែង ៨៥០ ម៉ែត្រនិងទទឹង ៦ម៉ែត្រដោយប្រ៥ប្រាស់ថវិកាមូនិថិអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ ២០១៦ ក្រោមអធិបតីភាពលោកសុខ សម្បត្តិ អភិបាលនៃគណៈអភុបាលខណ្ឌ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ សមាជិសមាជិការ លោកនាយក នាយករង ចៅសង្កាត់និងមន្ត្រីសាលាខណ្ឌ និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ បានបើកការដ្ឋានស្ថាបនានៅព្រឹកថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០១៦ ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
ថ្លែងនៅក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវបេតុងនោះផងដែរ លោកសុខ សម្បត្តិអភិបាលខណ្ឌបានលើកឡើងថា បច្ចុប្បន្នប្រទេសយើមានការអភិវឌ្ឍន៍ច្រើនលើគ្រប់វិស័យ ទាំងផ្លូវ ថ្នល់ ស្ពាន ។
លោកបានបន្តថា ជារៀងរាលលឆ្នាំ ការរៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ ដោយផ្តោតសំខាន់ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវ និងលូ ជាអាទិភាពគឺស្ថាបនាផ្លូវនិងប្រព័ន្ធលូ បង្ហូរទឹកសំអុយ ឲ្យមានលក្ខណៈល្អប្រសើ និងមានគុណភាព សមស្របតាមតម្រូវការរបស់មូលដ្ឋឋាន ដើម្បីឆ្លើយតបទៅនឹងប្រសាសន៍ដឹកនាំរបសល ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដោយផ្តោតការយកចិត្តតាមរូបមន្ត ៣. ២ .១ ៖ ទី១. ចរាច លូទឹក ប្រឡាយទឹក និងសំរាម ទី ២. សហគមន៍ ដើម្បីអភិវឌ្ឍន៍ នៅនឹងកន្លែង និងទី៣.ផ្តើមការអភិវឌ្ឍន៍។
ក្នុងនោះផងដែរលោកសុខ សម្បត្តិ ក៌បានធ្វើការណែនាំមួយចំនួនដូចខាងក្រោម គណៈកម្មាការត្រួតពិនិត្យការអនុវត្តគម្រោងខណ្ឌ ត្រូវតាមដានជាប់ជាប្រចាំ ចំពោះក្រុមហ៊ុន ដែលជាអ្នកទទួលការ ក្នុងការអនុវត្តគម្រោង ។ ដោយឡែកចំពោះក្រុមហ៊ុន ត្រូវខិតខំរក្សាអោយបាននូវក្រមសីលធម៌ គោរពឲ្យបានជាដាច់ខាតនូវកិច្ចសន្យាទទួលការ ដែលខ្លួនបានចុះហត្ថលេខារួចហើយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលរសនៅជាប់តាមផ្លូវដែលត្រូវស្ថាបនាសាងសង់នោះ សូមមានការយោគយល់បើប្រសិនជាមានការប៉ះពាល់៕ ព្រែកជ័យ