ខេត្តស្ទឹងត្រែង៖ កម្លាំង ជលផល ដឹកនាំដោយលោកវង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផល ក្រោមការចង្អុលបង្ហាញពីលោកទុំ នីរ៉ូ នាយខណ្ឌ សហការចុះបង្ក្រាបទល្មើសឈ្មួញរកស៊ីដាក់ដាយ និងប្រើឧបករណ៍ផ្សេងៗខុសច្បាប់ ធ្វើឲ្យត្រីផុតពូជ ហើយជាជំរកត្រី ។ ការចុះបង្ក្រាបនេះ មានកិច្ចសហការ គ្នាជាមួយកម្លាំងយោធាវរ:៤២៣.E42 និងមន្ត្រីបរិស្ថានឧទ្យានុរ: និងឆ្មាំទន្លេផងដែរ
មុនពេលចុះបង្ក្រាប ជនប្រព្រឹត្តល្មើសដឹងខ្លួនមុន ហើយបានរើ និងរត់គេចខ្លួនអស់ មុនពេលសមត្ថកិច្ចទៅដល់ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងរុះរើបំផ្លាញសម្រាស់ និងរបាំងចោល ឋិតក្នុងចំណុចអូរតាឡាស់ ជាប់ព្រំប្រទល់គ្នានឹងឃុំសំអាង និងឃុំព្រះរំគិល ស្រុកថាឡាបរិវ៉ាត់ នៅវេលាម៉ោងប្រមាន១២និង១៥នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ហើយសមត្ថកិច្ចនឹងបន្តចុះបង្ក្រាបទៅមុខទៀត ដើម្បីរុករកបទល្មើស ដែលអាចដល់ទៅថ្ងៃស្អែក ទើបឈប់ ៕ មាសសុផាត