ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ១៣ឆ្នាំលង់ស្នេហ៍តាមទូរស័ព្ទប្រគល់ប្រាណឲ្យប្រុសឡើងឋានសួគ៌ម៉ាឆ្អែត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីរួមភេទ ជាមួយក្មេងស្រីអនីតិជន។ ជនសង្ស័យ ឈ្មោះ កៃ ហន ហៅហ៊ាន់ អាយុ៣២ឆ្នាំ មុខរបរជា កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិ តាអី ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ហើយត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៦ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរង គ្រោះនិងជនសង្ស័យបានស្គាល់គ្នាតាម ទូរស័ព្ទរយៈពេលជាង១ខែមកហើយ លុះ មកដល់ដើមខែតុលាជនសង្ស័យបានបបួលក្មេងស្រីរងគ្រោះដើរលេង ហើយក៏បាន លួងលោមទៅរួមភេទនៅផ្ទះសំណាក់បានម្តង។ បន្ទាប់មកនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៦ ជនសង្ស័យបានណាត់ជួបក្មេងស្រីរងគ្រោះទៅមើលកម្មវិធីប្រគំតន្ត្រីនៅ សួនមាត់ទន្លេក្រុងតាខ្មៅរហូតដល់យប់ជ្រៅរួចក៏បានឌុបនាងទៅដេកនៅរោង ចក្រដែលជនសង្ស័យធ្វើការពេញមួយយប់ទៀត ។ ពេលព្រឹកឡើងថ្ងៃទី ១៨ ខែតុលា ជនសង្ស័យក៏បាននាំក្មេងស្រីរងគ្រោះទៅ រួមភេទនៅផ្ទះជួលរបស់គេបានសម្រេច ម្តងទៀត ។

លុះមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៤រសៀលជនសង្ស័យក៏ត្រូវ សមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកាដើម្បីសាកសួរក្រោយ ទទួលពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រី រងគ្រោះ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយថា ខ្លួនពិតជាបាននាំក្មេងស្រីរងគ្រោះទៅរួមភេទនៅផ្ទះសំណាក់និងនៅផ្ទះជួលរបស់ខ្លួនប្រាកដមែន ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលា ដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ពាក់ព័ន្ធនឹងការរួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ ៕ សហការី

14650226_1196484593744382_5260889998835737382_n


ចែករំលែក៖