ភ្នំពេញ ៖ ប្រតិភូអនុសាខា កាកបាទក្រហមខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ បាននាំយកអំណោយជា គ្រឿង ឧបភោគ បរិភោគ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរា ចំនួន ៥១គ្រួសារ នៅសហគមន៍ឆ្មាអើត ក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ដើម្បីសម្រាលការលំបាកដល់ ជីវភាពរស់នៅ ប្រចាំថ្ងៃបានមួយរយៈពេល ។
លោក ញ្ញាណ ចាន់សោភា នាយករងរដ្ឋបាល បានអោយដឹងថា អំណោយដែលកាកបាទក្រហម នាំយកមកចែកជូននាពេលនេះ រួមមាន : អង្ករ១ប៉ាវ មី១កេស , ទឹកស៊ីអ៊ីវ១យួ ត្រីខ១យួរ , ទឹកត្រី ១យួរ , ទឹកសុទ ១កេស និងឃីត ១ឈុត ( មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ៤មឺនរៀលផងដែរ ។
សកម្មភាពមនុស្សធម៌នាំ
យកអំណោយជូនប្រជាពលរដ្ឋក្រីក្រនេះ ដឹកនាំដោយលោក អ៊ាង ស៊ីផាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ និងជា អភិបាលខណ្ឌច្បារអំពៅ លោកហួត ហ៊ុយ នាយករដ្ឋបាលសាលាខណ្ឌ លោក ញាណ ចាន់សោភា នាយករង, ចៅសង្កាត់ព្រែកថ្មី និងយុវជនខណ្ឌ ជាច្រើននាក់ បានអញ្ជើញ ចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ដោយផ្ទាល់ ចំនួន ៥១គ្រួសារ ។
លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងជាប្រធាន អនុសាខាកាកបា
ទក្រហមខណ្ឌ បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដូច្នេះថា អនុវត្តតាមគោល ការណ៍របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន ជានិច្ចជាកាល អនុសាខាកាកបាទក្រហម ខណ្ឌបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រអត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះ ថ្នាក់ ដោយធម្មជាតិ អ្នកផ្ទុកមេរោគអេដស៍ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំណោយដែលយកមកចែកជូននៅពេលនេះមួយផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀតបានមកពីរួមចំណែករបស់គណៈអភិបាលខណ្ឌដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ។
ថ្វីត្បិតតែអំណោយទាំងនេះមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនតែបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយរយៈពេលយ៉ាងណាក៏ដោយអាជ្ញាធរ ខណ្ឌក៏ជាអនុសាខាកាកបាទក្រហមខណ្ឌ និងខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភសម្រាល ការលំបាកដល់បង ប្អូនដែលមាន ជីវភាពខ្វះខាត ទីទ័លក្រ ។
លោកអភិបាលខណ្ឌបាន
បន្តថា អ្វីដែលសំខាន់សូមបង ប្អូនខិតខំរកស៉ីទទួលទានប្រចាំថ្ងៃទៅតាមអ្វីដែលអាចធ្វើបានតែសូមកុំរកស៊ីមុខរបរណាដែលខុសច្បាប់និងមិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះឡើយ ដើម្បីទ្រទ្រង់ជីវភាព អោយ បានប្រសើរឡើង។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សូមមានការ ប្រុងប្រយ័ត្នខ្ពស់ទៅលើសុវត្ថិភាពកូន-ចៅ ក្នុងការធ្វើដំណើរតាមដងផ្លូវ ដោយនាំគ្នាគោរពច្បាប់ចរាចរទាំងអស់គ្នា ៕ សណ្តោស