ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបករណីគ្រឿងញៀន២ទីតាំងឃាត់ខ្លួនជនសង្ស័យ៥នាក់

ចែករំលែក៖

ខេត្តតាកែវ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោកឯក ឆេងហួត ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២២និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុកជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែងជាបន្តបន្ទាប់ចំនួន ២ ទីតាំង÷

ទីតាំងទី ១ នៅចំណុចភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវនិងទីតាំងទី ២ នៅចំណុចភូមិតាដក់ពង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់,១/ ឈ្មោះសៀង សុវណ្ណារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ,២/ ឈ្មោះ សយ សម្ភស្ស ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គក្តី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ,៣/ ឈ្មោះ យ៉ុង ឌុល ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ,៤/ ឈ្មោះ សូត្រ សារឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាដក់ពង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវនិង៥/ ឈ្មោះ សៅ ប៉ុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ រស់នៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

+ ដកហូតវត្ថុតាងរួមមាន៖

១/ ក្រាមពណ៌សថ្លា ចំនួន ៤ កញ្ចប់ ទម្ងន់ ១១០.៤០ក្រាម (ថ្លឹងទាំងសំបកថង់)

២/ ទូរស័ព្ទ ចំនួន ៥ គ្រឿង

៣/ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ២ គ្រឿង

៤/ ប្រដាប់ចូកថ្នាំញៀនចំនួន ៦

៥/ សម្ភារ:សេពថ្នាំញៀនមួយចំនួន។

បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕


ចែករំលែក៖