ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយក​ស៉ីម៉ាក់​៖​ ហាងកាហ្វេមួយកន្លែង​ យកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំង​ និងយកកេសគ្រាប់ធ្វេីជាតុកាហ្វេហ្នង!! ជាទង្វេីគ្រោះថ្នាក់​ និងខុសច្បាប់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ​៖​ យោងតាម​ផេកហ្វេសប៊ុកផ្លូវការរបស់​លោក​ ហេង​ រតនា​ ប្រធាន​អង្គភាព​ស៉ីម៉ាក់​កម្ពុជា​ បានសរសេរ​នៅព្រឹក​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៦នេះថា៖​ មានគំនិតឆ្នៃប្រឌិតបង្កេីនភាពទាក់ទងនិងការចងចាំអំពីសំណល់សង្គ្រាមសម្រាប់ធ្វេីពាណិជ្ជកម្ម​ ហាងកាហ្វេ!  ដោយយកគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដាក់តាំងនិងយកកេសគ្រាប់ធ្វេីជាតុកាហ្វេហ្នង!! 

អគ្គនាយក​ស៉ីម៉ាក់​រូបនេះ​ ក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់​ គម្បីប្រុងប្រយត្ន័ចំពោះគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម​ដោយកុំប៉ះពាល់​ លេីកដាក់​ និងជាពិសេសកុំប្រព្រឹត្តិនូវទង្វេីប្រកបដោយគ្រោះថ្នាក់និងខុសច្បាប់បែបនេះ! ។

បន្ថែមពីនេះ​ លោកក៏សូម​អរគុណលោកអភិបាលនៃគណៈអភិបាលខេត្ត​ឧត្តរមានជ័យ​ និងលោកស្នងការនគរបាលខេត្តឧត្តរមានជ័យ​ ដែលបានចាត់វិធានការទាន់ពេលវេលាផងដែរ៕ដោយ​៖តារា​


ចែករំលែក៖