ភ្នំពេញ៖ បុរសម្នាក់បានរងរបួសគាបជាប់កាប៉ិនរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះចេញមកវិញបន្ទាប់ពីបេីករថយន្តដឹកទំនិញគេចពីរថយន្តកុងតឺន័រមួយគ្រឿងនិងម៉ូតូក៏ជ្រុលទៅបុកគូទរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងទៀត កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅគល់ស្ពានអាកាសល្បឿនលឿន ផ្លូវវិមានឈ្នះ ឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 3A ៥១០០ បេីកយឺតៗ លេីផ្លូវវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីត្បូងទៅជេីង បន្ទាប់មកស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A 0148 ធ្វេីដំណេីរមកពីក្រោយដោយមានរថយន្តកុងតឺន័រមួយគ្រឿងទៀតបេីកបត់ឆ្លងផ្លូវ និងមានម៉ូតូ២គ្រឿងទៀតនៅខាងមុខ ធ្វេីឲ្យរថយន្តដកទំនិញគេចមកខាងស្តាំជ្រុលបុកគូទរថយន្តសណ្តោងរ៉ឺម៉កពេញទំហឹងបណ្តាលឲ្យគាបតៃកុងជាប់កាប៉ិន រងរបួសជេីង។
ប្រភពដដែលបានបន្តថា បន្ទាប់មកបងប្អូនប្រជាពលរដ្ឋជួយគាស់យកតៃកុងចេញមកវិញ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៖ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច