ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុស ស្រី១៦នាក់ពាក់ព័ន្ធថ្នាំញៀន៦កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុស ស្រីចំនួន១៦នាក់ និងថ្នាំញៀនចំនួន៦កញ្ចប់ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខបង្ក្រាប និងឃាត់ខ្លួននៅមុខមន្ទីរពេទ្យលោកសង្ឃកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ (អតីតពេទ្យលោកសង្ឃ) ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ករណីនេះដឹកនាំដោយលោក គួក សុខហួ អធិការរងខណ្ឌសែនសុខ តំណាងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងសមត្ថកិច្ចក្រោមឱវាទជាច្រើននាក់ទៀត ។

លោក គួក សុខហួ អធិការរងដែលដឹកនាំផ្ទាល់បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានឲ្យលោកដឹកនាំចុះធ្វើរដ្ឋបាលនៅតំបន់នេះ ទោះមានការស្មុគស្មាញយ៉ាងណាក៏ដោយ ហើយឈានដល់ការឃាត់ខ្លួនបានមនុស្សប្រុស ស្រីទាំង១៦នាក់ ដែលនាំគ្នាទៅជក់គ្រឿងញៀននៅចំណុចខាងលើនេះតែម្តង ។

លោកអធិការរងបន្តទៀតថា វត្ថុតាងដកហូតរួមមមាន មនុស្ស១៦នាក់ ក្នុងនោះស្រី២នាក់ ថ្នាំញៀនចំនួន៦កញ្ចប់ធំ (១កញ្ចប់ តូច៥កញ្ចប់)និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង១៦នាក់ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធី ៕ តុង សីហា

5 1 2 3 4


ចែករំលែក៖