ព័ត៌មានទាន់ហេតុការណ៍៖

ចុះពីរថយន្តបើកទ្វារចំហរទៅទិញនំបុ័ង ត្រូវចោរមកលូកកាបូកយកលុយអស់៣ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង មកឆក់យកកាបូបលុយពីក្នុងរថយន្ត ខណៈម្ចាស់ឈប់រថយន្តចុះទិញនំបុ័ងនៅជិតរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ។ សម្ភារដែលបាត់បង់សរុបលុយជាង៣ពាន់ដុល្លារ ។

ជនរងគ្រោះឈ្មោះ ហោ លៀងស្រៀង ភេទប្រុស ចំណែកប្រពន្ធឈ្មោះ បាចាន់ធី អាយុ៣២ មុខរបទទួលបញ្ចាំគ្រឿងអលង្កការ និងលក់ចាប់ហួយ មានស្រុកកំណើតភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ។

តាមការៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុ រួបគាត់ និងប្រពន្ធ រួមទាំងកូនតូច២នាក់ បានបើករថយន្តហ្វតមួយគ្រឿង ធ្វើដំណើរពីខេត្តកោះកុង មកភ្នំពេញដើម្បីទិញរបស់របរសម្រាប់លក់ចាប់ហ៊ូយ ខណៈទិញរួច មកបំណងទៅផ្ទះវិញ ដោយបើកឆ្លងការផ្លូវជាតិលេខ៤ ក៏ឈប់ទិញនំបុ័ងនៅហាងយីហោ ភ្នំពេញ ជិតរង្វង់មូលចោមចៅ ។ ប្រភពបន្តថា បន្ទាប់ពីឈប់រថយន្តចុះទៅទិញនំបុ័ង ដោយទុកកាបូបលុយនៅក្នុងឡាន ចំណែកកូនតូចៗ២នាក់ទៀត ក៏នៅក្នុងនោះដែរ ដោយបើកកញ្ចក់ចំហរ ។

ក្រោយមក ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រឹមសង់ មិនចាំស្លាកលេខ មកឈប់ក្បែរ ហើយម្នាក់បានចុះមកលូកយកកាបូបលុយ ដែលនៅក្នុងរថយន្ត ហើយឡើងជិះម៉ូតូគេចបាត់ ។

ភ្លាមនោះ ជនរងគ្រោះ ក៏ប្រញាប់រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ ដើម្បីជួយអន្តរាគមន៍ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖