ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រខេត្តភាគខាងលិច

ចែករំលែក៖

ភ្នំពេញ៖ លោក ចាន់ សុីណាត អគ្គ នាយករងកិច្ចការបច្ចេកទេសក្រសួងធនធានទឹកនិងឧតុនិយមនិងសហការីបានជូនដំណើរគណៈប្រតិភូមកពីធនាគារអភិ វឌ្ឍន៍អាសុី ភាគីអូស្ត្រាលី និងក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុចុះទស្សនកិច្ចការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រនានានៅក្នុងខេត្ត បន្ទាយមានជ័យ សៀមរាប និងឧត្តរមាន ជ័យ ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី១៨-២១ ខែតុលា ឆ្នាំ២០១៦ នេះ លោក ចាន់ សុីណាត ក្នុងនាមក្រសួងធន ធានទឹកនិងឧតុនិយមបានស្នើដល់ភាគី ធនាគារអភិវឌ្ឍន៍អាសុី ឱ្យជួយសាងសង់ បន្ថែមហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រមួយចំនួនដូចជា ៖

-សាងសង់ប្រឡាយរំដោះទឹកនិង ស្រោចស្រព១ខ្សែប្រវែង៦គីឡូម៉ែត្រស្ថិតក្នុងប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ខេត្ត បន្ទាយមានជ័យ ។

-សាងសង់ប្រឡាយ១ខ្សែប្រវែង៣.៥០០ ម៉ែត្រ ស្ថិតក្នុងប្រព័ន្ធធារាសាស្ត្រទំនប់អូរអង្គ្រង ខេត្តឧត្តរមានជ័យ ។

-សាងសង់ប្រឡាយ៣ខ្សែសរុបប្រវែង ៧គីឡូុម៉ែត្រនិងសាងសង់ស្ពានបេតុងប្រវែង ៩០ ម៉ែត្រចំនួន១កន្លែងស្ថិតក្នុងប្រព័ន្ធធារាសាស្ត្រទំនប់គោកស្រុក ខេត្តសៀមរាប ។

សំណើទាំងអស់ខាងលើត្រូវបានភាគីធនាគារអភិវឌ្ឍន៍អាសុីយល់ព្រមនិង សម្រេចផ្តល់ជូន ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចដែលបានធ្វើឡើងនាពេលនេះនឹងត្រូវបានប្រើប្រាស់ជាគំរូសម្រាប់បង្ហាញអំពីភាពជោគជ័យនៃទុនដែលធនាគារអភិវឌ្ឍន៍អាសុី និងភាគីអូស្ត្រាលីបានរួមគ្នាធ្វើការវិនិយោគលើវិស័យធារាសាស្រ្តនៅកម្ពុជានិង បញ្ជាក់ជូនកិច្ចប្រជុំកម្រិតខ្ពស់ដែលនឹង ប្រព្រឹត្តទៅនៅទីក្រុង Canberra ប្រទេស អូស្ត្រាលីនាពេលខាងមុខដើម្បីបង្កើនការ វិនិយោគលើការងារធារាសាស្រ្តឱ្យបាន កាន់តែច្រើនបន្ថែមទៀត ៕ ហេង សូរិយា

ase-3 ase-1 ase-2


ចែករំលែក៖