ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីមានសតិមិនគ្រប់ម្នាក់ដេកស្លាប់នៅស្ថានីយ៍ប្រេងសាំង១កន្លែង បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ដែលហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៦ ចំណុចការ៉ាស់សសាំង១កន្លែង ស្ថិតនៅលើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់ឃើញស្ត្រីរងគ្រោះដើរតែម្នាក់ឯងហើយសុំលុយគេឯងទិញអីហូប និងមិនដឹងនាងដេកនៅកន្លែងណាទេ លុះមកដល់ម៉ោងកើតហេតុខាងលើស្ត្រីរងគ្រោះក៏បានដើរមកអង្គុយនៅនិងកន្លែងកើតហេតុ នៅការ៉ាស់សាំង លុះមួយសន្ទុះក្រោយមកក៏ដេក ដោយឃើញស្ត្រីរងគ្រោះដេកយូរពេក ក៏នាំគ្នាមកមើលទើបដឹងថាស្ត្រីខាង លើបានស្លាប់បាត់ទៅហើយរួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានយចុះមកពិនិត្យសព។
បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានស្ត្រីដេកស្លាប់ នៅការ៉ាស់សាំងខាងលើ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុក៏បានឃើញស្ត្រីខាងលើដេកស្លាប់ពិតប្រាកដមែន ហើយបានរាយការណ៍ទៅសមត្ថកិច្ចជំនាញ កោសល្យវិច័យខណ្ឌមានជ័យ រួចក៏បានទាក់ទងទៅក្រុមគ្រួសារដើម្បីឲ្យមកយកសពស្ត្រីខាងលើយកទៅធ្វើបុណ្យតាមប្រពៃណី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច