ភ្នំពេញ៖ មានភ្ញាក់ផ្អើលយ៉ាងខ្លាំងខណះមានប្រជាពលរដ្ឋបានប្រទះឃើញសាកសព ដែលគេយកមកកប់ចោលរំនិងថង់ខ្មៅទាំសភាពនៅសល់តែគ្រោងឆ្អឹង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ចំណុចផ្លូវបេតុង ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានៅភ្នំពេញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុដោយមានប្រជាពលរដ្ឋគាត់បានទៅកាប់ដីនៅក្បែរឃ្លាំងស្រាប់តែធំក្លិនស្អុយខ្លាំង ភ្លាមនោះដែរគាត់ក៏បានទៅអើតមើលក៏ស្រាប់តែឃើញមានគ្រោងឆ្អឹងរំនិងថង់ខ្មៅបានកប់នៅក្នុងដី បន្ទាប់មកគាត់ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យទៅលើសពភ្លាមៗ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់យកខ្សែហ៊ុំព័ទ្ធនៃសពរួចរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យនិងបច្ចេកទេសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តឲ្យចុះមកពិនិត្យទៅលើសព។ក្រោយកម្លាំងជំនាញពិនិត្យរួចក៏បានខ្ចប់យកគ្រោងឆ្អឹងនោះទៅវត្តដើម្បីធ្វើការបូជា ចំពោះមូលហេតុនៅពុំទាន់ដឹងច្បាស់នៅឡើយ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច