ព័ត៌មានទាន់ហេតុការណ៍៖

បង្កហិង្សានៅភ្នំពេញរត់ទៅលាក់ខ្លួននៅក្រុងសំរោង ខេត្តឧត្តរមានជ័យបានមួយសប្តាហ៍ត្រូវសមត្ថកិច្ចក្របួចទាំងពីរនាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ÷ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩និង១០នាទី កម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចតាមផ្លូវក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនសង្ស័យទាំង២នាក់÷១- ឈ្មោះ នាង អ៊ីឈៀង ភេទប្រុស អាយុ ១៩ឆ្នាំ និង ២- ឈ្មោះ គន្ធី បញ្ញារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ។ ទាំង០២នាក់ មានទីលំនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនា,មានស្ថានទម្ងន់ ទោស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវលេខ៥០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

គួរជម្រាបថា បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនឆ្លងកាត់ជាច្រើនខេត្ត រហូតមកខ្លួនលាក់ខ្លួននៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ទើបត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមប្រមាញ់រហូតឈានដល់ការឃាត់ខ្លួនបានសម្រេច ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ត្រូវបានឃាត់ខ្លួននៅអធិការនគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ និងត្រូវបានបព្ចូានបន្តទៅជំនាញនគរបាលព្រហ្មទណ្ឌ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ចាត់ការបន្ត តាមនីតិវិធី៕


ចែករំលែក៖