ព័ត៌មានទាន់ហេតុការណ៍៖

លោក Morinari Watanabe ទទួលតំណែងប្រធានកាយសម្ព័ន្ធពិភពលោកក្រោយឈ្នះឆ្នោត

ចែករំលែក៖

ជប៉ុន ៖ លោក Morinari Watanabe ជនជាតិជប៉ុនបានជាប់ឆ្នោតជាប្រធាន កាយសម្ព័ន្ធពិភពលោកក្រោយពីបានឈ្នះឆ្នោតលើលោក Bruno Grandi អតីតប្រធាន កាយសម្ព័ន្ធចាស់ជនជាតិអុីតាលីដោយ សំឡេងឆ្នោត១០០ទល់១៩សំឡេង។ នេះ បើយោងតាមរបាយការណ៍របស់លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាតំណាងលោក ថោង ខុន ប្រធានសហព័ន្ធ ដែលបានទៅចូលរួមក្នុងមហាសន្និបាតលើកទី៨១របស់សហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិកាល ពីពេលថ្មីៗកន្លងទៅ ។

លោកណយ ផាន់ណាបានបញ្ជាក់តាមរយៈសារអេឡិចត្រូនិកបន្ទាប់ពីលោក ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ យ៉ាង ដូច្នេះថា មហាសន្និបាតសហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិពិភពលោកដែលធ្វើឡើងនៅប្រទេសជប៉ុននោះត្រូវបានផ្លាស់ប្តូរ សមាសភាពបេក្ខភាពប្រធានថ្មីហើយបន្ទាប់ពីសមាជិកប្រមាណ៥០០នាក់មកពីប្រទេសចំនួន១១៩ផ្សេងគ្នាបោះឆ្នោតឲ្យលោក Morinari Watanabeជនជាតិជប៉ុន១០០ ទល់១៩សំឡេង ។

លោកអគ្គលេខាធិការរូបនេះបានបញ្ជាក់ទៀតថា មហាសន្និបាតដែលទើបបានបញ្ចប់កាលពីថ្ងៃទី២០ខែតុលានេះ ធ្វើឲ្យមានការប្រែប្រួលពីប្រធានដែលជាជនជាតិអុីតាលី ជំនួសវិញ ដោយជនជាតិជប៉ុនវិញដែល នេះ គឺជាលើកដំបូងហើយដែលប្រធានកាយ សម្ព័ន្ធពិភពជាជនជាតិអាស៊ីបើគឺគិតតាំងពីឆ្នាំ១៨៨១-២០១៦ មានរយៈពេល ១៣៥ឆ្នាំទៅហើយនោះ ។

លោកបានបន្ថែមទៀតថា ចំណែក តំណែងជាអនុប្រធានទី១បានទៅលោក Vasily Titov ជាជនជាតិរុស្ស៊ីអនុប្រធានទី២បានទៅលើលោកស្រី Nellie Kim ជាជនជាតិបេឡារុស និងអនុប្រធានទី ៣បានទៅលោក Lou Chaoyi ជាជន ជាតិចិន ។

លោកបញ្ជាក់បន្ថែមថា ក្រោយពីមហាសន្និបាតបោះឆ្នោតជ្រើសរើសបេក្ខភាព មេដឹកនាំថ្មីរួចមកក៏បានអនុម័តរបាយការណ៍ ជាច្រើននៅថ្ងៃបន្តបន្ទាប់ក្រោមអធិបតីភាពលោកប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិ (IOC) លោក Thomas Bach ។ ការបោះឆ្នោតមានច្រើនដំណាក់កាល ណាស់គឺបោះឆ្នោតជ្រើសរើសអនុប្រធានទាំង៣ជ្រើសរើសសមាជិក ប្រតិបត្តិ និង បោះឆ្នោតជ្រើសរើសប្រធានបច្ចេកទេសលើវិញ្ញាសានីមួយៗផងដែរ ៕ សារីម

img_5034 img_5030 img_5032 img_5033


ចែករំលែក៖