ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ សាលាដំបូងខេត្ត សៀមរាបបានសម្រេចចេញដីកាឲ្យបើកសោទ្វាររបងបណ្តោះអាសន្នក្នុងរឿងដែលលោក លឹម សុទ្រី អនុប្រធានសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបបានសាងសង់សំណង់ផ្ទះនិងធ្វើរបងបិទផ្លូវ មិនឲ្យពលរដ្ឋ៣គ្រួសារចេញចូលឆ្លងកាត់។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ ខែតុលា កន្លងទៅនៅចំណុចភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប លោក លឹម សុទ្រី អនុប្រធានសាធារណការនិង ដឹកជញ្ជួនខេត្តសៀមរាបបានចាក់សោបិទទ្វាររបងហាមមិនឲ្យពលរដ្ឋចំនួន៣ គ្រួសារចេញចូលបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់៕ ហេង នរិន្ទ្រ