ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអង់គ្លេសម្នាក់បើកម៉ូតូលឿនជ្រុលបុករបងថ្មស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បុរសជនជាតិអង់ គ្លេសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅ បុករបងថ្មកាលពីវេលាម៉ោង៣និង៣០នាទី ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅ ចំណុចជិតបន្ទាយអាវុធហត្ថថ្មី ស្ថិតនៅ ក្រុមទី១៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង- ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យ ដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ PHIL POWE ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ អង់គ្លេស ជាភ្ញៀវទេសចរ មានប័ណ្ណសម្គាល់ ខ្លួនលេខ ៥១៩៨២៩០៩៤ ស្នាក់នៅផ្ទះ ជួល ក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង- ខេត្ត ព្រះសីហនុ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះ បានជិះម៉ូតូម៉ាក AIR BLADE ពណ៌ខ្មៅ គ្មាន ស្លាកលេខ។

តាមសាក្សីនៅកន្លែងកើតហេតុបាន បញ្ជាក់ថា នៅមុនពេលកើតហេតុជនរង គ្រោះជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព និងបើកក្នុងល្បឿនលឿន ខណៈភ្លៀងធ្លាក់ ផងនោះ។ លុះដល់កន្លែងកើតហេតុជា ចំណុចផ្លូវកោងក៏ជ្រុលបុកនឹងរបងថ្មនៅ ខាងផ្លូវ បណ្តាលឲ្យស្លាប់មួយរំពេចនៅនឹង កន្លែងកើតហេតុតែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបាន សមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរង់ចំាស្ថានទូតអង់គ្លេស ប្រចាំនៅប្រទេសកម្ពុជាសម្រេច។ ចំណែក ម៉ូតូជនរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ៕ ឆ្លាមសមុទ្រ

untitled-1


ចែករំលែក៖