ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនគរបាលស្រុកកៀនស្វាយសម្របសម្រួលក្រៅប្រព័ន្ធច្បាប់

ចែករំលែក៖

ខេត្តកណ្តាល ៖ ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តកាមរីបាឡែនបុក ម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មនៅក្នុងថ្លុកឈាម ។

ប្រភពបានបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១៨និង១០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចគីឡូម៉ែត្រ២០,២១ ស្ថិតក្នុង ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ។

ជនរងគ្រោះឈ្មោះ កែម វណ្ណ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឈើទាល ក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរម៉ូតូវីវ៉ា ពណ៌ខ្មៅ សេ៊រី ឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ1O- 6575 ។ ចំណែកជនបង្កបើកបររថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ2AL-1481 រត់គេចខ្លួន បាត់ រហូតមកដល់ថ្ងៃនេះ នគរបាលហាក់ លាក់បាំងមិនទាន់បង្ហាញអត្តសញ្ញាណ ជនបង្កនៅឡើយ ។

ករណីនេះនគរបាលចរាចរបាន សន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍នេះកើត ឡើងដោយសាររថយន្តបែកកង់ទើបមក ដល់ចំណុចកើតហេតុរថយន្តក៏រេចង្កូតទៅបុកម៉ូតូដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នានោះ ។

ការសន្និដ្ឋានបែបនេះ ត្រូវបានមហាជន វាយតម្លៃថា នគរបាលចរាចរស្រុកកៀន ស្វាយហាក់ខ្ជីខ្ជាក្នុងការអនុវត្តច្បាប់ ។ គេ បានសួរថា តើការសន្និដ្ឋាននេះមានសាក្សីប៉ុន្មាននាក់ទៅដែលបំភ្លឺថារថយន្តបង្កនោះពិតជាបែកកង់?

ជាមួយគ្នានេះមន្ត្រីនគរបាលស្រុក កៀនស្វាយខ្សឹបប្រាប់ថា ជនបង្កមានខ្សែ ស្រឡាយជាប់សាច់ឈាមជា មួយមន្ត្រីនគរបាលម្នាក់នៅក្នុងស្នងការដ្ឋានខេត្ត កណ្តាល ។

ពាក់ព័ន្ធនឹងករណីនេះមហាជនបាន និយាយថា បើទោះបីមានការសម្រប សម្រួលបង់លុយឲ្យជនរងគ្រោះក៏ដោយ ជនបង្កនៅតែប្រឈមនឹងផ្លូវច្បាប់ដដែល តុលាការគួរតែមានចំណាត់ការចំពោះជនបង្ករូបនេះទើបសមស្របទៅតាមច្បាប់ របស់រដ្ឋដែលបានចែង ៕ ហេង នរិន្ទ្រ

kandal-4 kandal-5 kandal-3 kandal-1 kandal-2


ចែករំលែក៖