ព័ត៌មានទាន់ហេតុការណ៍៖

សាខាគយខេត្តកំពង់ចាមចុះឆែកឆេរម៉ូតូអត់ពន្ធរកឃើញ១៤គ្រឿង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចចម្រុះ ដែលមានសាខាគយ និងរដ្ឋាករខេត្តកំពង់ ចាម នគរបាលរ អាវុធហត្ថខេត្ត នៅព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះបានចុះ ពិនិត្យហាងលក់ម៉ូតូមួយចំនួន ស្ថិតនៅភូមិ ទី៣ សង្កាត់វាលវង់ និងភូមិទី៨ សង្កាត់ -ក្រុង-ខេត្តកំពង់ចាម ។

លោក ប្រាក់ ចាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ចាមដឹកនាំកម្លាំងពិនិត្យ រកឯកសារម៉ូតូ ក្នុងនោះមានម៉ូតូមួយចំនួន ធំ មានឯកសារពន្ធត្រឹមត្រូវ ។

ដោយឡែកម៉ូតូ១៤គ្រឿងគ្មានឯកសារ ច្បាស់លាស់ គ្មានពន្ធនាំចូល សមត្ថកិច្ច បានយកម៉ូតូទាំង១៤គ្រឿងទៅរក្សាទុក នៅទីស្នាក់ការគយ និងរដ្ឋាករ ខេត្តកំពង់ ចាម ដើម្បីរង់ចាំម្ចាស់មកបំពេញឯកសារ បង់ពន្ធត្រឹមត្រូវ ។

ប្រជាពលរដ្ឋបានត្អូញត្អែរថា ពន្ធត្រូវ បង់បានតម្លៃខ្ពស់ហួសលទ្ធភាពរបស់ពួក គាត់ គឺម៉ូតូ១គ្រឿងចាប់ពីស៊េរីឆ្នាំ២០១៤ ឡើងទៅត្រូវបង់ពន្ធពី៦០០ទៅ៧០០ ដុល្លារឡើងទៅគឺថ្លៃបង់ពន្ធស្មើនិងថ្លៃទិញ ។

ប្រជាពលរដ្ឋបានសំណូមពរដល់រដ្ឋាភិ បាល មេត្តាបញ្ចុះតម្លៃពន្ធឲ្យទាបបន្តិច ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពបង់ពន្ធ ។ ពួកគាត់មិនមែនបង់បង់ពន្ធទេ ប៉ុន្តៃពន្ធត្រូវ បង់គឺថ្លៃស្មើនិងទិញម៉ូតូទៅហើយ ។

តាមការពិនិត្យឃើញថា នៅក្នុងខេត្ត កំពង់ចាមមានប្រជាពលរដ្ឋជិះម៉ូតូគ្មានពន្ធ មានចំនួនច្រើនលើសលុប ព្រោះតែគ្មាន លទ្ធភាព តែបើរដ្ឋាភិបាលគិតគូជួយកាត់ បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្រីក្រនោះចំនួនអ្នកបង់ពន្ធនឹងកើនឡើង លែង មានម៉ូតូអត់ស្លាកលេខហើយ ។ ការដែល ម៉ូតូគ្មានស្លាកលេខ គ្មានបណ្ណកម្មសិទ្ធិ ត្រឹមត្រូវវាជាតម្រូវការរបស់លោកចោរ ងាយ ស្រួល លួច ប្លន់បានងាយស្រួលលក់ ៕ ហេង នរិន្ទ្រ

kcham-1 kcham kcham-2


ចែករំលែក៖