ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកទ្រាំការជេរប្រមាថ និងគំរាមសម្លាប់ពីកូនស្រវឹងខួបលែងបានទាញពូថៅកាប់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មានករណីហិង្សា ក្នុងគ្រួសារមួយបានកើតឡើងដោយឪពុក កាប់កូនខ្លួនឯងស្លាប់ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ ព្រោះតែឪពុករូបនេះទ្រាំនឹងការ ជេរប្រមាថពីជនរងគ្រោះដែលជាកូនលែង បាន។ ករណីឪពុកកាប់កូនស្លាប់ខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៦ នៅផ្ទះរបស់ជនដៃដល់ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក យ៉ែម យឿន អធិការរងនគរ បាលស្រុកបាកានបានឲ្យដឹងថា ជនរង គ្រោះដែលត្រូវឪពុកបង្កើតកាប់ឲ្យរបួស ធ្ងន់ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ឈ្មោះ សាន ឌី អាយុ២៧ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុ ។ រីឯឪពុកដែល កាប់់កូនឈ្មោះ កៅ សាន អាយុ៤៩ឆ្នាំ រស់ នៅផ្ទះជាមួយគ្នា ។

លោកអធិការរងបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានផឹក ស្រាស្រវឹងជោកជាំបាត់បង់ស្មារតី ហើយ ពេលមកដល់ផ្ទះបានជេរប្រមាថ និងគំរាម សម្លាប់ឪពុកម្តាយ ។ ពេលនោះឪពុកទ្រាំ លែងបានដោយសារជារឿយៗជនរងគ្រោះ តែងតែជេរប្រមាថ និងគំរាមសម្លាប់ឪពុក ម្តាយគ្រប់ពេលដែលគេស្រវឹងស្រា ។

លោកអធិការរងបញ្ជាក់ថា ជនរងគ្រោះ ត្រូវឪពុកកាប់ចំកណ្តាលក្បាលបណ្តាល ឲ្យលៀនភ្នែកខាងឆ្វេង និងកាប់លើចិញ្ចើម រងរបួសធ្ងន់ ហើយពេលបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក៏បានដាច់ខ្យល់ស្លាប់តែម្តង ។ នៅក្រោយ ពីកើតហេតុឪពុកដែលជាជនដៃដល់បាន រត់គេចខ្លួន ហើយតាមប្រភពពីសមត្ថកិច្ច ឲ្យដឹងថា រហូតមកដល់ថ្ងៃទី២២ ខែតុលា សមត្ថកិច្ចនៅពុំទាន់ចាប់ខ្លួនជនដៃដល់ បាននៅឡើយទេ គ្រាដែលម្តាយជនរង គ្រោះបានដឹកសពកូនមករៀបចំធ្វើបុណ្យ នៅគេហដ្ឋានតាមប្រពៃណី ។

អ្នកភូមិបានលើកឡើងថា ជនរងគ្រោះ ជារឿយៗតែងតែស្រវឹងស្ទើររាល់ថ្ងៃ ហើយ ពេលស្រវឹងបានបង្កហិង្សាក្នុងគ្រួសារ ជេរ ប្រមាថឪពុកម្តាយ និងបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះថែមទៀតផង។ សកម្មភាព និងទង្វើជនរងគ្រោះនេះអាចធ្វើឲ្យឪពុកទ្រាំលែងបានក៏ប្រើពូថៅកាប់តែម្តងព្រោះការអត់ធ្មត់មានដែនកំណត់ទោះបីឪពុក ម្តាយគ្រប់រូបទុកកូនដូចជាកែវភ្នែកទាំងគូក៏ដោយ ៕ សហការី

fn-2016-10-22-14-15-29-0


ចែករំលែក៖