ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ប្រកាសលក់កូនតូចព្រោះតែគ្មានប្រាក់ចិញ្ចឹម

ចែករំលែក៖

ខេត្តកំពតៈ នៅក្នុងរូបភាពដែលបាន ចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកស្ត្រីម្នាក់បានប្រកាសរកសប្បុរសជន ឲ្យជួយចិញ្ចឹមកូនរបស់នាងផង ខណៈដែលនាងមិនមានលទ្ធភាពចិញ្ចឹមកូនឲ្យមានអនាគតភ្លឺស្វាងបាននោះទេ។

ការប្រកាសស្វែងរកសប្បុរសជនឲ្យ ជួយយកកូនរបស់នាងចិញ្ចឹមនោះបន្ទាប់ពីស្ត្រីជាម្តាយបានសម្រាលកូន៣ថ្ងៃ ប៉ុណ្ណោះ។ ស្ត្រីឈ្មោះនេវ មានស្រុកកំណើត នៅភូមិដូនស៊យ ស្រុកទឹកឈូ ខេត្តកំពត។

ម្តាយដែលគ្មានលទ្ធភាពចិញ្ចឹមកូនរូបនេះបាននិយាយថាគាត់ត្រូវបានប្តីចុះចោល តាំងពីពពោះកូនទី៣បាន៣ខែហើយប្តី មិនដែលខ្វល់ខ្វាយនិងមិនដែលជួយទំនុក បម្រុងចិញ្ចឹមកូន១រៀលនោះឡើយ។ លុះ រហូតនាងគ្រប់ខែឆ្លងទន្លេក៏ជួបរឿងអកុ សលម្តាយបានចងកសម្លាប់ខ្លួនមុនពេល នាងសម្រាលកូនបាន១០ថ្ងៃ។ ករណីដែល ម្តាយនាងធ្វើអត្តឃាតនេះក៏ព្រោះតែគាត់ មិនចង់ឃើញកូនស្រីនិងចៅរស់រងទុក្ខ ខ្លាចផ្សាក៏ព្រោះតែប្តីដែលមានភារៈចិញ្ចឹម បីបាច់ថែរក្សាកូនបែរជាមិនខ្វល់ខ្វាយទាល់ តែសោះ។

ស្ត្រីរូបនោះបានបន្តទៀតថាសព្វថ្ងៃនេះគាត់គ្មានដីធ្លីផ្ទះសម្បែងទេគឺរស់អាស្រ័យដោយសំុដីអ្នកភូមិដែលគេមានចិត្តធម៌ស្នាក់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ។

ជាមួយនឹងរឿងរា៉វនេះដែលស្ត្រីជាម្តាយបាននិយាយទៀតថា ប្រសិនបើបងប្អូននិង សប្បុរសជនមានចិត្តមេត្តាចង់យកកូនរបស់នាងយកទៅចិញ្ចឹមនោះសូមទាក់ទង តាមទូរស័ព្ទលេខ ០៩៧ ៨៥៨ ១២៣៤ ០៩៦ ៧០៧៧ ៨០០(លេខទូរស័ព្ទនេះមិនមែណជាលេខទូរស័ព្ទរបស់ស្ត្រីឈ្មោះ នេវ នោះទេ)៕ សហការី

as as-1


ចែករំលែក៖