ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ក្រឡេកមើលសាលាបឋមសិក្សាចុងកោះសំរោង ស្រុកកំពង់សៀម

ចែករំលែក៖

ដូចដែលបានឃើញរូបភាពនេះ មិនដឹងថា តើអាជ្ញាធរ មិនបានរាយការណ៍ជូនថ្នាក់លើ ឬក៏ស្ថាប័នជំនាញយ៉ាងណា នោះទេ បានជាសាលាបឋមសិក្សា បឋមសិក្សាចុងកោះសំរោង ស្ថិតក្នុងភូមិកោះដាច់ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម

ស្ថិតក្នុងស្ថានភាពបែបនេះ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលបានធ្វើដំណើរឆ្លងកាត់តំបន់នេះ ខ្ញុំបាទយល់ឃើញ ថា ប្រសិនបើក្រសួងអប់រំយុវជន និងកីឡាបានដឹង ពិតជាមិនទុកបណ្តោយឲ្យសាលាបឋមសិក្សាមួយកន្លែងនេះ ស្ថិតក្នុងស្ថានភាពបែបនេះឡើយ ។

ជាងនេះទៅទៀត ក្រោយពេលដែលរូបភាពនេះត្រូវបានផ្សព្វផ្សាយតាមគេហទំព័រនគរវត្ត និងកាសែតនគរវត្ត នោះប្រជាពលរដ្ឋនៅភូមិកោះដាច់ ឃុំកោះសំរោង រំពឹងថា សាលាបឋមសិក្សាមួយនេះ នឹងត្រូវបានស្ថាបនាជាថ្មីឡើងវិញ ដើម្បីកាត់បន្ថយភាពភ័យខ្លាចរបស់សិស្សានុសិស្ស ក៏ដូចលោកគ្រូ អ្នកគ្រូដែលបង្រៀននៅទីនេះ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទរំពឹងថា ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាអាជ្ញាធរខេត្តកំពង់ចាម មិនបណ្តែតបណ្តោយឲ្យសាលារៀនបែបនេះមាននៅក្នុងមូលដ្ឋានរបស់ខ្លួនទៀតឡើយ ៕ ប្រជាពលរដ្ឋម្នាក់

fr

ae


ចែករំលែក៖