ភ្នំពេញ៖ បច្ចុប្បន្ននេះធុរជនបរទេសនៅ តែសម្លឹងឃើញប្រទេសកម្ពុជាជាទីផ្សារ អំណោយផលក្នុងការធ្វើពាណិជ្ជកម្មតួយ៉ាង ប្រទេសថៃ វៀតណាម ចិន កូរ៉េ ម៉ាឡេសីុ ជាដើម ។ អាស្រ័យហេតុនេះហើយបាន ជាពាណិជ្ជករថៃដាក់ទុនវិនិយោគនិងកំពុងបន្តស្វែងរកដៃគូពាណិជ្ជករកម្ពុជាដើម្បី សហការវិនិយោគរួមគ្នា ។
ជាសក្ខីភាពម្ចាស់ Franchise ថៃចំនួន៣៣ ក្រុមហ៊ុនបានស្វែងរកដៃគូពាណិជ្ជករកម្ពុជាដើម្បីចែកចាយផលិតផលម្ហូបអាហារ និងភេសជ្ជៈនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ។ ការប្រកាសស្វែងរកដៃគូពាណិជ្ជករនៅប្រទេសកម្ពុជាដើម្បីលក់ផលិតផលនោះ ធ្វើឡើងនៅក្នុងសនិ្នសីទសារព័ត៌មានកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
លោក ជីរា៉វុឍ សុវណ្ណអាត អគ្គទីប្រឹក្សា ពាណិជ្ជកម្មស្ថានទូតថៃប្រចាំកម្ពុជាមាន ប្រសាសន៍ថា ពិធី Thailand Franchise នឹងប្រារព្ធធ្វើនៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ ២០១៦ នៅសណ្ឋាគារសូហ្វីតែល រាជធានី ភ្នំពេញ ដើម្បីចាប់ដៃគូពាណិជ្ជកម្មរវាង ពាណិជ្ជករថៃនឹងពាណិជ្ជករកម្ពុជា ជា លក្ខណៈ Franchise ។ បុ៉ន្តែកម្មវិធីសំខាន់ នោះប្រារព្ធធ្វើនៅថ្ងៃទី២៧ ខែតុលា ដើម្បី ចាប់ដៃគូនិងពិភាក្សាការងាររវាងពាណិជ្ជ ករថៃនឹងពាណិជ្ជករកម្ពុជា។ ការធ្វើពាណិជ្ជ កម្មលក្ខណៈ Franchise រវាងម្ចាស់ Franchise សហការជាមួយអ្នកទិញ Franchise ដើម្បីរួមវិនិយោគរវាងប្រទេសទាំង២។ មិនត្រឹមតែប៉ុណ្ណោះពាណិជ្ជករមានឱកាសចាប់យក Franchise នាំចូលមកប្រទេស កម្ពុជាដើម្បីបង្កើតនូវសេវាកម្មទំនិញដែលមានគុណភាពសម្រាប់តម្រូវការអតិថិជន។
លោក ជីរា៉វុឍ សុវណ្ណអាត បានបន្ត ទៀតថា Thailand Franchise ប្រារព្ធធ្វើនៅ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ចាប់ពីម៉ោង ១និង៣០នាទីរហូតដល់៦និង៣០នាទីល្ងាចដែលមានម្ចាស់ Franchise ចំនួន៣៣ ក្រុមហ៊ុនស្វែងរកឱកាសចាប់ដៃគូពាណិជ្ជ កម្មជាមួយនឹងពាណិជ្ជករកម្ពុជាជា លក្ខណៈ Franchise ។
លោកស្រី ណាក់ផាផន សែងឆានឆាយ ទីប្រឹក្សាគម្រោងអភិវឌ្ឍន៍ Franchise នៃ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ចក្រសួង ពាណិជ្ជកម្មថៃបានឲ្យដឹងថា តំណាង ពាណិជ្ជករថៃចំនួន៣៣ក្រុមហ៊ុនដែលចូលរួមនៅថ្ងៃទី២៧ ខែតុលា ដើម្បីចាប់ដៃគូជា មួយពាណិជ្ជករកម្មកម្ពុជានោះគឺម្ចាស់ Franchise ដែលជាប្រភេទទំនិញម្ហូបអាហារ និងភេសជ្ជៈចំនួន២១ក្រុមហ៊ុន Franchise មិនមែនម្ហូបអាហារ១២ក្រុមហ៊ុនរួមនឹង Franchise មួយចំនួនទៀត។
សូមបញ្ជាក់ថា Thailand Franchise ដែលប្រារព្ធនៅថ្ងៃទី២៧ ខែតុលា នឹងមាន ការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក សុខ សីុផាណា និងលោកជីរា៉វុឍ សុវណ្ណអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថាន ទូតថៃប្រចាំកម្ពុជាផងដែរ ៕ ហេង សូរិយា