ប្រទេសថៃ៖ ព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានសោយ ទិវង្គតទៅហើយកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលនេះជាការបញ្ចប់ នូវការគ្រងរាជ្យសម្បត្តិយូរជាងគេនៅលើពិភពលោកចំនួន៧ទសវត្សរ៍។ ការកាន់ទុក្ខ ដ៏សោកសង្រេងជាទីបំផុតបាន និងកំពុងធ្វើឡើងជាសាធារណៈសម្រាប់ប្រទេសថៃទាំងមូល និងប្រជាជនថៃនៅតាមបណ្តា ប្រទេសនានាទូទាំងសកលលោក ។
ពាក់ព័ន្ធនឹងការសោយទិវង្គតរបស់ព្រះ មហាក្សត្រថៃ នគរវត្តសូមលើកយកប្រវត្តិរាជវង្សស្តេចថៃតាំងពីការកកើតរដ្ឋរហូត មមកដល់បច្ចុប្បន្ន៖
អាណាចក្រសុខោទ័យ (រាជវង្ស Naw Numthom Dynasty)
១-ស្តេច Pho Khun Sri NawNumthom (គ្មានព័ត៌មានស្តីពីឆ្នាំចាប់ផ្តើមសោយ រាជ្យ) សោយរាជ្យរហូតដល់ឆ្នាំ១១៨១ ជា ស្តេចដែលបង្កើតអាណាចក្រ Sukhothai និង Sri Satchanalai ។
២-ស្តេច Khom Samat Klon Lamphong ទទួលបញ្ជាពីស្តេចខ្មែរទៅគ្រប់គ្រង Sukhothai (គ្មានព័ត៌មានស្តីពីឆ្នាំចាប់ផ្តើមសោយរាជ្យ) សោយរាជ្យរហូតដល់ឆ្នាំ ១២៣៨ ។
រាជវង្ស Phra Ruang (ឆ្នាំ១២៣៨-១៤៣៨)
១-ស្តេច Pho Khun Sri Indraditya ប្រសូតនៅឆ្នាំ១១៨៨ សោយរាជ្យសម្បតិ្ត ពីឆ្នាំ១២៣៨ដល់១២៧០សោយទិវង្គត ក្នុងព្រះជន្ម៨០វស្សាជាព្រះរាជាទីមួយរបស់អាណាចក្រសុខោទ័យ ។
២-ស្តេច Pho Khun Ban Mueang សោយរាជ្យពីឆ្នាំ១២៧០ដល់១២៧១ជាព្រះរាជបុត្ររបស់ព្រះបាទ Pho Khun Sri Indraditya ។
៣-ស្តេច Pho Khun Ram Khamhaeng សោយរាជ្យសម្បត្តិពីឆ្នាំ១២៧៩ ដល់ ១២៩៨ ជាព្រះអនុជរបស់ព្រះអង្គ Ban Mueang និងជាបុត្ររបស់ស្តេច Pho Khun Sri Indraditya។
៤-ស្តេច Praya Sai Songkhram សោយ រាជ្យពីឆ្នាំ១២៩៨ដល់១២៩៩ជាអ្នកដឹកនាំ ប្រទេសថៃក្នុងសម័យសុខោទ័យក្នុងពេលដែលស្តេច Ram Khamhaeng ធ្លាក់ខ្លួន ឈឺ ។
៥-ស្តេច Phaya Loethai សោយរាជ្យពី ឆ្នាំ១២៩៨ដល់១៣២៣ ជាបុត្ររបស់ព្រះ បាទ Ram Khamhaeng ។
៦-ស្តេច Phaya Nguanamthom សោយ រាជ្យពីឆ្នាំ១៣២៣ដល់១៣៤៧ជាអយ្យកោរបស់ព្រះបាទ Phaya Loethai និងជា បុត្ររបស់ព្រះបាទ Ban Mueang។
៧-ស្តេច Phaya Lithai សោយរាជ្យ សម្បត្តិពីឆ្នាំ១៣៤៧ដល់១៣៦៨ជាអយ្យកោរបស់ស្តេច Phaya Nguanamthom និង ជាបុត្ររបស់ព្រះបាទ Lerthai ។
៨-ស្តេច Phaya Lue Thai សោយរាជ្យ សម្បត្តិពីឆ្នាំ១៣៦៨ដល់១៣៩៩ជាបុត្រ របសព្រះបាទ Lithai ។
៩-ស្តេច Phaya Saileuthai សោយរាជ្យ សម្បត្តិពីឆ្នាំ១៤០០ដល់ឆ្នាំ១៤១៩ ជាបុត្រ របស់ព្រះបាទ Lue Thai។
១០-ស្តេច Phaya Borommapan សោយ រាជ្យសម្បត្តិពីឆ្នាំ១៤១៩ដល់ឆ្នាំ១៤៣៨ ជា បុត្ររបស់ព្រះបាទ Saileuthai។
អាណាចក្រអាយុធ្យារាជវង្ស Uthong ទីមួយពី ឆ្នាំ១៣៥០ដល់១៣៧០៖
១-ស្តេច Somdet Phra Chao Uthong សោយរាជ្យសម្បត្តិពីឆ្នាំ១៣៥០ដល់ឆ្នាំ ១៣៦៩ជាស្តេចដំបូងក្នុងសម័យអាយុធ្យា។
២-ស្តេច Somdet Phra Ramesuan សោយរាជ្យសម្បត្តិពីឆ្នាំ១៣៦៩ដល់ឆ្នាំ ១៣៧០ជាបុត្ររបស់ព្រះបាទ Uthong។
រាជវង្ស Suphannaphum ទីមួយ ពីឆ្នាំ១៣៧០ដល់១៣៨៨៖
១-ស្តេច Somdet Phra Borommarachathirat I សោយរាជ្យសម្បត្តិពីឆ្នាំ១៣៧០ ដល់១៣៨៨ជាបងថ្លៃរបស់ព្រះបាទUthong និងជាស្តេចជ្រែករាជ្យ ។
២-ស្តេច Somdet Phra Chao Thong Lan សោយរាជ្យសម្បត្តិពីឆ្នាំ១៣៨៨ដល់ ឆ្នាំ១៣៨៨ជាបុត្ររបស់ព្រះបាទ Borommarachathirat I ។
រាជវង្ស Uthong ទីពីរពីឆ្នាំ១៣៨៨ ដល់១៤០៩៖
១-ស្តេច Somdet Phra Ramesuan សោយរាជ្យសម្បត្តិពីឆ្នាំ១៣៨៨ដល់ឆ្នាំ ១៣៩៨ជាបុត្ររបស់ព្រះបាទ Uthong ។
២-ស្តេច Somdet Phra Rama Ratchathirat សោយរាជ្យសម្បត្តិពីឆ្នាំ១៣៩៥ ដល់ឆ្នាំ១៤០៩ជាបុត្ររបស់ព្រះបាទSom-det Phra Ramesuan ។
រាជវង្ស Suphannaphum ទីពីរពីឆ្នាំ ១៤០៩ដល់ឆ្នាំ១៥៦៩៖
១-ស្តេច Somdet Phra Intha Racha សោយរាជ្យសម្បត្តិពីឆ្នាំ១៤០៩ដល់ឆ្នាំ ១៤២៤ ជាក្មួយរបស់ព្រះបាទ Boromma rachathirat I ។
២-ស្តេច Somdet Phra Borommarachathirat II សោយរាជ្យសម្បត្តិពីឆ្នាំ ១៤២៤ដល់ឆ្នាំ១៤៤៨ជាជាបុត្ររបស់ព្រះ បាទIntha Racha ។
៣-ស្តេច Somdet Phra Boromma Trailokanat សោយរាជ្យសម្បត្តិពីឆ្នាំ ១៤៤៨ដល់ឆ្នាំ១៤៨៨ជាបុត្ររបស់ព្រះបាទ Borommarachathirat II ។
៤-ស្តេច Somdet Phra Borommarachathirat III សោយរាជ្យសម្បត្តិពីឆ្នាំ ១៤៨៨ដល់ឆ្នាំ១៤៩១ជាបុត្ររបស់ព្រះបាទ Trailokanat ។
៥-ស្តេច Somdet Phra Ramathibodi II សោយរាជ្យសម្បត្តិពីឆ្នាំ១៤៩១ ដល់ឆ្នាំ ១៥២៩ជាអនុជរបស់ព្រះបាទ Somdet Phra Borommarachathirat III។
៦-ស្តេច Somdet Phra Borommarachathirat IV សោយរាជ្យសម្បត្តិពីឆ្នាំ ១៥២៩ដល់ឆ្នាំ១៥៣៣ជាបុត្ររបស់ព្រះ បាទ Somdet Phra Ramathibodi II ។
៧-ស្តេច Phra Ratsadathirat សោយ រាជ្យសម្បត្តិពីឆ្នាំ១៥៣៣ដល់ឆ្នាំ១៥៣៣ ជារបស់ព្រះបាទ Somdet Phra Borommarachathirat IV ។
៨-ស្តេច Somdet Phra Chairacha សោយរាជ្យសម្បត្តិនៅឆ្នាំ១៥៣៣ ជាបុត្រ មារបស់ព្រះបាទ Phra Ratsadathirat។
៩-ស្តេច Phra Yodfa សោយរាជ្យសម្បត្តិពីឆ្នាំ១៥៤៦ដល់ឆ្នាំ១៥៤៨ជាបុត្ររបស់ ព្រះបាទ Somdet Phra Chairacha ។
១០-ស្តេច Khun Worawongsathirat សោយរាជ្យសម្បត្តិពីឆ្នាំ១៥៤៨ដល់ឆ្នាំ ១៥៤៨ជាស្តេចជ្រែករាជ្យដែលមិនត្រូវបានទទួលស្គាល់ក្នុងប្រវត្តិសាស្ត្រថៃឡើយ។
១១-ស្តេច Somdet Phra Maha Chakkraphat សោយរាជ្យសម្បត្តិពីឆ្នាំ១៥៤៨ ដល់ឆ្នាំ១៥៦៤ជាបុត្ររបស់ព្រះបាទ Ra-mathibodi II ។
១២-ស្តេច Somdet Phra Mahinthrathirat សោយរាជ្យសម្បត្តិពីឆ្នាំ១៥៦៤ ដល់ឆ្នាំ១៥៦៩ជាបុត្ររបស់ព្រះបាទMaha Chakkrapat ។
រាជវង្ស Sukhothai ពីឆ្នាំ១៥៦៩ដល់ ឆ្នាំ១៦២៩៖
១-ស្តេច Somdet Phra Maha Thammarachathirat សោយរាជ្យសម្បត្តិពីឆ្នាំ ១៥៦៩ ដល់ឆ្នាំ១៥៩០(ក្នុងពេលនោះសៀមស្ថិតនៅជាចំណុះរបស់ភូមា ។
២-ស្តេច Somdet Phra Naresuan សោយ រាជ្យសម្បត្តិពីឆ្នាំ១៥៩០ដល់ឆ្នាំ១៦០៥ជា បុត្ររបស់ Maha Thamaracha ។
៣-ស្តេច Somdet Phra Ekathotsarot សោយរាជ្យសម្បត្តិពីឆ្នាំ១៦០៥ ដល់ឆ្នាំ ១៦២០ ជាបុត្ររបស់ព្រះបាទ Maha Thammarachathirat ។
៤-ស្តេច Somdet Phra Si Saowaphak សោយរាជ្យសម្បត្តិពីឆ្នាំ១៦២០ដល់១៦២០ ជាបុត្ររបស់ព្រះបាទ Ekathotsarot ។
៥-ស្តេច Somdet Phra Songtham សោយរាជ្យសម្បត្តិពីឆ្នាំ១៦២០ដល់១៦២៨ជាបុត្ររបស់ព្រះបាទEkathotsarot ។
៦-ស្តេច Somdet Phra Chetthathirat II សោយរាជ្យសម្បត្តិពីឆ្នាំ១៦២៨ ដល់ឆ្នាំ ១៦២៩ជាបុត្ររបស់ព្រះបាទSongtham។
៧-ស្តេច Phra Athittayawong សោយ រាជ្យសម្បត្តិពីឆ្នាំ១៦២៩ដល់ឆ្នាំ១៦២៩ ជាបុត្ររបស់ព្រះ បាទSongtham។
រាជវង្ស Prasat Thong ពីឆ្នាំ១៦៣០ ដល់ឆ្នាំ១៦៨៨៖
១-ស្តេច Somdet Phra Chao Prasat Thong សោយរាជ្យសម្បត្តិពីឆ្នាំ១៦២៩ ដល់ឆ្នាំ១៦៥៦ តាមពាក្យចចាមអារ៉ាម ទ្រង់ជាបុត្ររបស់ព្រះបាទEkathotsarot ។
២-ស្តេច Somdet Chao Fa Chai សោយរាជ្យសម្បត្តិពីឆ្នាំ១៦៥៦ ដល់ឆ្នាំ ១៦៥៦ ជាបុត្ររបស់ព្រះបាទ Prasat Thong។
៣-ស្តេច Somdet Phra Si Suthammaracha សោយរាជ្យសម្បត្តិពីឆ្នាំ១៦៥៦ ដល់ឆ្នាំ១៦៥៦ជាស្តេចជ្រែករាជ្យនិងជាមារបស់ព្រះបាទព្រះបាទ Somdet Chao Fa Chai ។
៤-ស្តេច Somdet Phra Narai សោយ រាជ្យសម្បត្តិពីឆ្នាំ១៦៥៦ដល់ឆ្នាំ១៦៨៨ ជាបុត្ររបស់ព្រះបាទ Prasat Thong ។
រាជវង្ស Ban Phlu Luang ពីឆ្នាំ១៦៨៨ ដល់ឆ្នាំ១៧៦៧៖
១-ស្តេច Somdet Phra Phetracha សោយរាជ្យសម្បត្តិពីឆ្នាំ១៦៨៨ ដល់ឆ្នាំ ១៧០៣ជាស្តេចជ្រែករាជ្យនិងជាអយ្យកោរបស់ព្រះបាទNarai ។
២-ស្តេច Somdet Phra Suriyenthrathibodi សោយរាជ្យសម្បត្តិពីឆ្នាំ១៧០៣ ដល់ឆ្នាំ១៧០៩ ជាបុត្ររបស់ស្តេច Narai (ពាក្យចចាមអារ៉ាម) ។
៣-ស្តេច Somdet Phra Chao Yu Hua Thai Sa សោយរាជ្យសម្បត្តិពីឆ្នាំ១៧០៩ ដល់ឆ្នាំ១៧៣៣ ជាបុត្ររបស់ព្រះបាទ Suriyenthrathibodi ។
៤-ស្តេច Somdet Phra Chao Yu Hua Boromakot សោយរាជ្យសម្បត្តិពីឆ្នាំ ១៧៣៣ដល់ឆ្នាំ១៧៥៨ជាបុត្ររបស់ព្រះបាទ Suriyenthrathibodi ។
៥-ស្តេច Somdet Phra Chao Uthumphon សោយរាជ្យសម្បត្តិពីឆ្នាំ១៧៥៨ ដល់ឆ្នាំ១៧៥៨ជាបុត្ររបស់ព្រះបាទ Boromakot ។
៦-ស្តេច Somdet Phra Chao Ekkathat សោយរាជ្យសម្បត្តិពីឆ្នាំ១៧៥៨ដល់ឆ្នាំ ១៧៦៧ ជាព្រះរៀមរបស់ព្រះបាទSomdet Phra Chao Uthumphon ។
អាណាចក្រ ធុនបុរី រាជវង្ស ធុនបុរី ពីឆ្នាំ ១៧៦៨ដល់ឆ្នាំ១៧៨២៖
១-ស្តេច Somdet Phra Chao Taksin សោយរាជ្យសម្បត្តិពីឆ្នាំ១៧៦៧ ដល់ឆ្នាំ ១៧៨២ ជាស្តេចតែមួយគត់ក្នុងសម័យ ធុនបុរី(ទ្រង់បានសុគតដោយការប្រហារ ជីវិត) ។
អាណាចក្រ រតនៈកូស៊ីន (សៀម) រាជវង្ស Chakri ពីឆ្នាំ១៧៨២ ដល់ បច្ចុប្បន្ន៖
១-ស្តេច Phrabat Somdet Phra Buddha Yodfa Chulaloke (Rama I) ប្រសូតថ្ងៃទី២០ ខែមីនា ឆ្នាំ១៧៣៧ សោយរាជ្យសម្បត្តិពីឆ្នាំ១៧៨២ដល់ឆ្នាំ ១៨០៩ជាស្តេចទីមួយរបស់អាណាចក្រ រតនៈកូស៊ីន ។
២-ស្តេច Phrabat Somdet Phra Buddha Loetla Nabhalai (Rama II) ប្រសូតថ្ងៃទី២៤ ខែកុម្ភៈ សោយរាជ្យសម្បត្តិ ពីឆ្នាំ១៨០៩ដល់ឆ្នាំ១៨២៤ជាបុត្ររបស់ព្រះបាទ (Rama I) ។
៣-ស្តេច Phrabat Somdet Phra Paramintharamaha (Rama III) ប្រសូតថ្ងៃទី ៣១ ខែមីនា សោយរាជ្យសម្បត្តិពីឆ្នាំ ១៨២៤ ដល់ឆ្នាំ១៨៥១ជាបុត្ររបស់ព្រះ បាទ (Rama II) ។
៤-ស្តេច Phrabat Somdet Phra Paramentharamaha Mongkut (Rama IV) ប្រសូតថ្ងៃទី១៨ ខែតុលា ឆ្នាំ១៨០៤ សោយ រាជ្យសម្បត្តិពីឆ្នាំ១៨៥១ដល់ឆ្នាំ១៨៥១ជាបុត្ររបស់ព្រះបាទ(Rama II)។
៥-ស្តេច Phrabat Somdet Phra Pinklao Chaoyuhua (Rama IV front palace) ប្រសូតថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៨០៨សោយ រាជ្យ សម្បត្តិពីឆ្នាំ១៨៥១ដល់ឆ្នាំ១៨៦៦ជាបុត្ររបស់ព្រះបាទ (Rama II)។
៦-ស្តេច Phrabat Somdet Phra Paramintharamaha Chulalongkorn (Rama V) ប្រសូត២០ ខែកញ្ញា ឆ្នាំ១៨៥៣សោយរាជ្យសម្បត្តិពីឆ្នាំ១៨៦៨ដល់ឆ្នាំ១៩១០ ជាបុត្ររបស់ព្រះបាទ (Rama IV) ។
៧-ស្តេច Phraentharamaha Vajiravudh (Rama VI) ប្រសូតថ្ងៃទី១ ខែមករា ឆ្នាំ១៨៨១សោយរាជ្យសម្បត្តិពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩២៥ជាបុត្ររបស់ព្រះបាទ (Rama V) ។
៨-ស្តេច Phrabat Somdet Phra Paramintharamaha Prajadhipok Phra Pok Klao Chao Yu Hua (Rama VII) ប្រសូត ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៨៩៣ សោយរាជ្យ សម្បត្តិពីឆ្នាំ១៩២៥ដល់ឆ្នាំ១៩៣៥ជាបុត្ររបស់ព្រះបាទ(Rama V)។
៩-ស្តេច Phrabat Somdet Phra Paramentharamaha Ananda Mahidol Phra Atthama Ramathibodin (Rama VIII) ប្រសូតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩២៥ សោយ រាជ្យសម្បត្តិពីឆ្នាំ១៩៣៥ដល់ឆ្នាំ១៩៤៦ ជាក្មួយរបស់ព្រះបាទ (Rama VII)។
១០-ស្តេច Phrabat Somdet Phra Paramintharamaha Bhumibol Adulyadej (Rama IX) ប្រសូតថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩២៧ សោយរាជ្យសម្បត្តិពីឆ្នាំ១៩៤៦ដល់ឆ្នាំ ២០១៦ (មានរយៈពេល៧០ឆ្នាំ) ជាព្រះ អនុជរបស់ព្រះបាទ(Rama VIII)។
១១-ស្តេច Phrabat Somdet Phra Paramenthara Maha Vajiralongkorn (Rama X) ប្រសូតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៥២ សោយរាជ្យសម្បត្តិនិងស្នងរាជ្យបន្តពីព្រះបាទ Bhumibol Adulyadej ។
បញ្ជាក់ ៖ ព្រះរាជាអង្គខ្លះថ្ងៃសោយ រាជ្យ និងថ្ងៃអភិសេករាជ្យសម្បត្តិធ្វើឡើង ក្នុងថ្ងៃតែមួយ ។ ចំណែកអង្គខ្លះទៀតថ្ងៃធ្វើ ឡើងខុសគ្នាដោយសោយរាជ្យសម្បត្តិមុន ទើបអភិសេករាជ្យសម្បត្តិតាមក្រោយ។ ចំណែកកាលបរិច្ឆេទខាងលើនេះជាពេលនៃការឡើងសោយរាជ្យសម្បត្តិមិនមែន ពេលអភិសេកនោះទេ ៕