ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ​នាំយកបច្ច័យ ២៤ម៉ឺន៩៤៣៣ដុល្លារ យកទៅប្រគេនដល់ព្រះចៅអធិការ វត្តព្រះបារមី វង្កដ្ឋបុរីកបិលភ័ស្ត ដើម្បីចូលរួមកសាងព្រះវិហារថ្មី

ចែករំលែក៖

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំនៅតាមបណ្តាវត្តនានា ត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធពីធីអង្គកឋិនតាមទំលាប់ប្រពៃណីខ្មែរ តាំងពីបុរាណកាល និងដង្ហែចូលវត្តនីមួយៗ តាមការកំណត់ដែលពិធីអង្គកឋិនទានត្រូវបានចាប់ផ្តើមតាមរដូវកាល ក្រោយពីព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ពលរដ្ឋពុទ្ធបរិស័ទតែងនិយមរួបរួមសាមគ្គីគ្នាប្រារព្ធធ្វើបុណ្យកឋិនទាន ដោយគ្រឿងបរិក្ខារបរិវារកឋិនដ៏ច្រើន រួមមានប្រាក់កាស ដែលហៅថាបច្ច័យសង្កត់ត្រៃទៅតាមលទ្ធភាព ។

នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនិងមន្ដ្រីរាជការក្រោមឱវាទរួមជាមួយ និងពុទ្ធបរិស័ទ បានដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់ វត្តព្រះបារមីវង្កដ្ឋបុរីកបិលភ័ស្ត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីវេរប្រគេនត្រៃចីវរ ព្រមទាំងបរិក្ខារចំពោះព្រះសង្ឃ។លក្ខណៈពិសេសមួយនៃបុណ្យកឋិនទាន គឺទាំងពលរដ្ឋពុទ្ធបរិស័ទជាគ្រហស្ថអ្នកគ្រប់គ្រងផ្ទះ ទាំងព្រះសង្ឃជាបព្វជិត អាចធ្វើកឋិនទានបានដូចគ្នា។ សម័យដើមឡើយ បន្ទាប់ពីព្រះពុទ្ធសមណគោតមទ្រង់បានអនុញ្ញាតឱ្យភិក្ខុទទួលក្រាលគ្រង និងអនុមោទនាកឋិនចីវរមក គឺមានតែសហធម្មិក៥ក្រុមដែលបានធ្វើកឋិនទានដល់គ្នានឹងគ្នាតាមវិន័យបញ្ញត្តិ។

លោក ប៉ា សុជាតិវង្ស បានលើកឡើងក្នុងអង្គកឋិនទាននេះថា អង្គកឋិនទាន កើតឡើង ពីសទ្ធាជ្រះថា្ល ពីពុទ្ធបរិសទ័ជិតឆ្ងាយ ដើម្បីប្រមូលបច្ចយ័ យកទៅកសាងវត្ដ ដែលមានការខ្វះខាតខ្លំាង និងក្រក្សត់ជាងគេ ហើយចំពោះផលល្អកើតពីបុណ្យកឋិនទាននេះ ដែលជាផ្នែកមួយនៃសាមគ្គីធម៌ក្នុងសង្គម៖ «រឿងអង្គកឋិនទាននេះ គឺជឿជាក់លើអំពើល្អរបស់ខ្លួន ដែលយើងមិនទៅបៀតបៀនអ្នកដទៃ ហើយយើងឱ្យសេចក្តីសុខដល់គ្នាទៅវិញទៅមក សេចក្តីសុខហ្នឹងអាចជួយទំនុកបម្រុងដល់យើងក្នុងបច្ចុប្បន្ន ដូចយើងសម្បូរនូវសេចក្តីរាប់អានញាតិផងគ្នាមានសេចក្តីត្រេកអរនឹងអំពើល្អរបស់ខ្លួន។

ទោះបីជាយ៉ាងណាក្តី តាមពុទ្ធានុញ្ញាត ផលជាកិច្ចអនុគ្រោះទាំង ៥ប្រការនេះ គឺភិក្ខុអាចទទួលបានតែក្នុងរយៈពេល ៥ខែប៉ុណ្ណោះ បន្ទាប់ពីបានទទួលក្រាលគ្រង ឬអនុមោទនាកឋិនទានរួចមក។ ចំណែកខាងអ្នកម្ចាស់ទាន ដែលរួបរួមសាមគ្គីគ្នាធ្វើបុណ្យកឋិនទាននេះវិញ នឹងបានទទួលផល ៥ប្រការដែរ។

រយៈកាល នៃរដូវកឋិនទានមាន ២៩ថ្ងៃ ដោយគិតពីថ្ងៃ១រោច ខែអស្សុជ ដល់១៥កើត ខែកត្តិក ហើយអាចយកសំពត់ដែលល្មមកាត់ដែរធ្វើជាស្បង់ ឬចីពរឬក៏សង្ឃដីបានទៅវេរ ចំពោះព្រះភិក្ខុសង្ឃដែលបានគង់ចាំវស្សាអស់ត្រីមាស។សរុបក្នុងពិធីបុណ្យអង្គកឋិនទាន ដែលអាជ្ញាធររាជធានីភ្នំពេញ ទទួលបច្ច័យនាពេលនេះបានចំនួន២៤ម៉ឺន៩៤៣៣ដុល្លារ។ បុណ្យកឋិនទាននេះ ផ្តើមឡើងដោយ លោក ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ និង មន្រ្តីរាជការរួមជាមួយនិងពុទ្ធបរិស័ទជិតឆ្ងាយ ចំនួនទៀតផងដែរ ៕ សំរិត

image5

image4 image1 image2 image3


ចែករំលែក៖