ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ២នាក់និងវត្ថុតាងពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដោយចាប់ជនសង្ស័យ ចំនួន២នាក់ និងវត្ថុតាងថ្នាំញៀនមួយចំនួន ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ខណៈពួកគេកំពុងចែកចាយនៅតាមដងផ្លូវសាធារណៈ ។
លោកវរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរនៃកងរាជអាវុធហត្ថខេត្ត បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ថា ជនសង្ស័យទី១ ឈ្មោះ គឹម នី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិភ្នំក្រោម សង្កាត់ សៀមរាប ក្រុង-ខេត្តសៀមរាប ជាអ្នកជួញដូរ និងទី២ ឈ្មោះ សំ មុំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ជាអ្នកជួញដូរ ។

ក្រោយពីកម្លាំងជំនាញឃាត់ខ្លួនបានដកហូតយកវត្ថុតាងរួមមានៈ ម្សៅគ្រើមម៉ាទឹកកក ចំនួន៣៧ កញ្ចប់ ស្មើនឹងទម្ងន់ ៥,១០ក្រាម ទូរសព្ទ័ ៥ គ្រឿង, ដាវ៥ដើម និងឧបករណ៍សម្ភារៈសំរាប់ជក់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យបទល្មើសប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី

4 1 2 3


ចែករំលែក៖