ខេត្តកណ្ដាល ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងបង្កប់ Scam online នៅទីតាំងផ្ទះវីឡាលេខ០០៩ ផ្លូវលេខ៥ បុរីអាម៉ូរី៧មករា ស្ថិតនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី ១០ខែ មិថុនា ឆ្នាំ ២០២៦ ដោយឃាត់ខ្លួនជនជាតិចិនបាន ៩នាក់, ទូរស័ព្ទដៃ ចំនួន ៩៦គ្រឿង, កុំព្យូទ័រលើតុ ចំនួន ៤គ្រឿង, កុំព្យូទ័រយួរដៃចំនួន ៤គ្រឿង និងរថយន្តម៉ាក Ford pick up ព៌ណស ១គ្រឿង ស្លាក 2CI -3321 ។
ប្រតិបត្តិការនេះដឹកនាំដោយ លោក ហាក់ សុខមករា អភិបាលរង ខេត្តកណ្តាល សម្របសម្រួលនីតិវិធីដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងខេត្ត និងកម្លាំងសហការជាច្រើននាក់ផ្សេងទៀត ។
លោក ហាក់ សុខមករា ឲ្យដឹងថា ជនជាតិចិនទាំងនេះ ពិតជាបានប្រព្រឹត្តិបទល្មើស Scam online ពិតប្រាកដមែន ហើយទាំងមនុស្ស និង សម្ភារៈ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិ ។
សូមជម្រាបថា ប្រតិបត្តិការឆបោកតាមអនឡាញចាប់បានជនជាតិចិនមានឈ្មោះដូចខាងក្រោមនេះ ៖
១ ៖ ឈ្មោះTIE XIN LONG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត: 12 09 2000 កាន់លិខិតឆ្លងដែនក្លែងក្លាយលេខ: ED1368736
២ ៖ ឈ្មោះ LIANG GUO BING ភេទប្រុស ថ្ងៃខែឆ្នាំកំណើត:06 06 2004 កាន់លិខិតឆ្លងដែនលេខ: គ្មាន
៣ ៖ ឈ្មោះ HUANG YONG SHENG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត:13 03 1993 កាន់លិខិតឆ្លងដែនលេខ: EJ8647253
៤ ៖ ឈ្មោះ LEI SHENG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត:10 08 1999 កាន់លិខិតឆ្លងដែនលេខៈ គ្មាន
៥ ៖ YING JIN BO ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 09.10.1991 កាន់លិខិតឆ្លងដែនលេខៈ គ្មាន
៦ ៖ YANG YU ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 08.06.1999 កាន់លិខិតឆ្លងដែនលេខៈ គ្មាន
៧ ៖ LI YING CHUAN ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 06.10.1999 កាន់លិខិតឆ្លងដែនក្លែងក្លាយលេខ: EJ 8919217
៨ ៖ QING HAO ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 06.08.1997 កាន់លិខិតឆ្លងដែនលេខៈ គ្មាន
៩ ៖ TING GUO WEN ភេទប្រុស ថ្ងៃខែឆ្នាំកំណើត 25.02.1982 កាន់លិខិតឆ្លងដែនលេខៈ គ្មាន ។
ប្រភពព័ត៌មានឲ្យដឹងថា តាមការឆ្លើយបំភ្លី ជនបរទេខាងលើ ថា មកជួលស្នាក់នៅផ្ទះខាងលើ នៅថ្ងៃទី ២៨ខែ មេសា ឆ្នាំ២០២៦។ ជំនាញខាងនាយកដ្ឋានបច្ចេកវិទ្យា ឆែក computer បានប្រតិបត្តិការ scammers ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឆបោកទៅកាន់ប្រទេស ចិន ( តាមការស្រាវជ្រាវ បឋម ) ។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានប្រគល់ឱ្យជំនាញស្នងការ ន.ប ខេត្ត។ ចំណែកផ្ទះវីឡា ត្រូវបានបិតឃ្លុំ ជាបណ្តោះអាសន្ន ។
ដោយឡែកនៅរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំ និងបញ្ជាដល់ កម្លាំងចម្រុះ ខណ្ឌទាំង១៤ ចុះត្រួតពិនិត្យទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឃ្លាំង សិប្បកម្មសង្ស័យបាននាំចូលសាច់បង្កកគ្រប់ប្រភេទពីប្រទេសថៃ ចំនួន ៥១ទីតាំង ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានយកចិត្តទុកដាក់បំផុតក្នុងការអនុវត្តតាមបទបញ្ជាគោលការរបស់រាជរដ្ឋាភិបាល ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច